ព័ត៌មានបច្ចេកវិទ្យា

Galaxy S9 ប្រហែលមិនបង្ហាញខ្លួននៅមុនពិព័រណ៍ CES នោះទេ!

កាលពីខែមុន ព័ត៌មានចចាមអារ៉ាមជាច្រើនអះអាងថា Galaxy S9 និង S9+ នឹងត្រូវបានបើកបង្ហាញនៅមុនពិព័រណ៍ផលិតផលអេឡិចត្រូនិចលំដាប់ពិភពលោកប្រចាំឆ្នាំ CES ២០១៨ ដែលនឹងប្រព្រឹត្តិទៅដើមខែមករា នាទីក្រុង Las Vagas ហើយបានទម្លាយឱ្យដឹងនូវលក្ខណៈសម្បត្តិសំខាន់ៗរបស់វាមួយចំនួន។

ប៉ុន្តែ ឥឡូវនេះ មានរបាយការណ៍ថ្មីមួយចេញពីមាត់អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung ថ្លែងទៅកាន់ The Korean Herald ថា Galaxy S9 ទំនងជានឹងមិនបង្ហាញខ្លួននៅមុនពិព័រណ៍ CES នោះទេ។ ប្រភពដដែលបាននិយាយថា Samsung មិនទាន់មានគម្រោងបើកបង្ហាញស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួននៅពេលនោះនៅឡើយទេ។

ការលើកឡើងបែបនេះ គឺស៊ីគ្នាទៅនឹងប្រភពក្រៅផ្លូវការមួយថា Galaxy S9 និង S9+ អាចនឹងពន្យាពេលចេញដល់ខែមិនា ឆ្នាំ ២០១៨ ដោយសារវាត្រូវការបន្ថែមលក្ខណៈសម្បត្តិឱ្យកាន់តែប្រសើរ និងទាក់ទាញជាង Galaxy S8 ជាពិសេសជាមួយការប្រើបន្ទះឈីប Snapdragon 845 របស់ក្រុមហ៊ុន Qualcomm ដែលទើបប្រកាសចេញថ្មីៗនេះតែម្តង៕

ប្រភពព័ត៌មានៈ theverge

មតិយោបល់