ព័ត៌មានបច្ចេកវិទ្យា

Samsung កំពុងអភិវឌ្ឍថ្មទូរសព្ទប្រភេទថ្មី សម្រាប់ Galaxy ថ្ងៃអនាគត: របាយការណ៍ថ្មី

យោងតាមរបាយការណ៍ថ្មីមួយចុះផ្សាយនៅថ្ងៃម្សិលមិញបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងអភិវឌ្ឍថ្មទូរសព្ទប្រភេទថ្មី Solid State ដែលវាអាចកាន់ភ្លើង និងអាចបន្តអាយុកាលបានយូរអង្វែងជាងថ្មីប្រភេទលីចូមបច្ចុប្បន្ន។

ថ្មីប្រភេទថ្មីនោះ ប្រើប្រាស់នូវសារធាតុផ្ទុកថាមពលចរន្តអគ្គិសនីរឹងម្យ៉ាង ដែលកំពុងត្រូវបានស្រាវជ្រាវឡើងដោយក្រុមហ៊ុនរ៉ែ និងថាមពល​ Samsung SDI ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Samsung មានឯកទេសខាងផលិតថ្មសម្រាប់ផលិតផលគ្រឿងអេឡិចត្រូនិច។

ប្រធានផ្នែកមួយរូបរបស់ក្រុមហ៊ុនបាននិយាយថា ថ្ម Solid State នឹងរួចរាល់សម្រាប់ប្រើប្រាស់ជាមួយស្មាតហ្វូននៅរយ:ពេលមួយទៅពីរឆ្នាំទៀត ហើយក្រុមហ៊ុនអេឡិចត្រូនិក Samsung នឹងធ្វើការសម្រេចចិត្តថាតើត្រូវប្រើប្រាស់ថ្មថ្មីនេះសម្រាប់ផលិតផលទូរសព្ទដៃរបស់ខ្លួនឬយ៉ាងណា។

គួរបញ្ចាក់ថា Solid State ខុសពីថ្មលីចូមត្រង់ថា វាមិនប្រើវត្ថុរាវដើម្បីផ្ទេរបន្ទុកអគ្គិសនីនោះទេ។ ប្រតិកម្មនេះ បើសិនវត្ថុរាវនោះប៉ះទៅនឹងខ្យល់ ឬទឹកខាងក្រៅ​ថ្ម វាអាចនឹងផ្ទុះឆេះ។ រួចទៅហើយកាលពីឆ្នាំកន្លងទៅ កំពូលទូរសព្ទរបស់ក្រុមហ៊ុន Samsung ត្រកូល Galaxy Note គឺ Note 7 ត្រូវបានបញ្ចប់ជីវិតដោយសារតែបញ្ហាថ្មផ្ទុះឆេះ។

ម្លោះហើយគេរំពឹងថា ថ្មប្រភេទថ្មីនឹងអាចបញ្ជៀសឧប្បត្តិវហេតុដ៏កក្រើកនេះមិនឱ្យកើតមានឡើងម្តងទៀតជាក់ជាមិនខាន៕

ប្រភពព័ត៌មាន: koreanherald

មតិយោបល់