ព័ត៌មានបច្ចេកវិទ្យា

Galaxy S7 Edge ជាស្មាតហ្វូនប្រើ Android លក់ដាច់ជាងគេបំផុតនៅពាក់កណ្ដាលឆ្នាំនេះ

អាមេរិក៖ យោងតាមការរបាយការណ៍ស្រាវជ្រាវរបស់ស្ថាប័ន Strategy Analytics បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាល​ឆ្នាំ​នេះ Samsung Galaxy S7 Edge ជាស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការ Android ដែលក់ដាច់ជាងគេបំផុត។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា Galaxy S7 Edge លក់បានច្រើនជាង ១៣លានគ្រឿង នៅក្នុងរយៈពេល​៦ខែ​ ឆ្នាំ​នេះ ដើមតួលេខនេះខ្ពស់ជាងស្មាតហ្វូនដទៃ ហើយក៏ជាតួលេខដែលខ្ពស់ជាងគេបំផុតសម្រាប់​ស្មាតហ្វូនដែលប្រើប្រាស់​ប្រព័ន្ធដំណើរការ Android ផងដែរ។

ជាមួយគ្នានោះ Samsung Galaxy J2 ក៏បានស្ថិតនៅលេខរៀងបន្ទាប់ផងដែរ ដោយលក់បានតិចជាង ១៣លានគ្រឿង ខណៈដែលស្មាតហ្វូនប្រើ Android ផ្សេងៗ មិនមានតួលេខនៃការលក់ខ្ពស់ដូច្នេះនោះទេ៕

s7-vs-s7-edge

មតិយោបល់