បាតុភូតសូគ្រាសដ៏កម្រដែលបានកើតឡើងនៅលើទឹកដីសហរដ្ឋអាមេរិក មួយ ភាគធំ កាលពីពេលថ្មីៗនេះ បានទាក់ទាញមនុស្សរាប់លាននាក់រងចាំមើល និងផ្តិតយករូបភាពនៃដំណើររាហូលាបចន្ទនោះ ដោយក្តីរីករាយ និងអន្ទះសារ។
ប៉ុន្តែ អ្វីដែលគួរឱ្យស្តាយនោះគឺ បើទោះជាមានការព្រមានពីនាក់ជំនាញ មិនឱ្យប្រើកាមេរ៉ាផ្តិតយករូបភាពសូគ្រាសដោយផ្ទាល់ក៏ដោយ ក៏អ្នកថតរូបមួយចំនួននៅតែមិនស្តាប់ ហើយទីបំផុតគឺ Sensor ចាប់រូបភាពរបស់កាមេរ៉ាមួយចំនួនត្រូវបានខូចខាត ឬឆេះខ្លោច ដោយកាំរស្មីនៃពន្លឺព្រះអាទិត្យដែលចាំងមកលើផែនដីខុសប្លែកពីពេលធម្មតានៅពេលនោះ។
ខាងក្រោមនេះគឺជារូបថតស្តែងអំពីការខូចខាតកាមេរ៉ាទាំងនោះ ដែលថតដោយក្រុមហ៊ុនជួលកាមេរ៉ាឈានមុខមួយឈ្មោះ LensRentals។ ក្រុមហ៊ុនមួយនេះលើកឡើងថា បើទោះបីជាគេបានព្រមានដល់អ្នកខ្ចីកាមេរ៉ាយកទៅថតសូគ្រាស ចាំបាច់ត្រូវប្រើរបាំងកញ្ចក់ពិសេសការពារកាំរស្មីព្រះអាទិត្យពេលសូគ្រាស ដែលអាចបំផ្លាញកញ្ចក់ Sensor កាមេរ៉ាខាងក្នុងក៏ដោយ ក៏នៅមានអ្នកមួយចំនួនមិនជឿ ហើយចុងក្រោយពួកគេបានប្រគល់សងមកវិញនូវកាមេរ៉ាដែល Lens ខាងក្នុងរបស់វារងការខូចខាត និងឆេះខ្លោច។
ក្នុងនោះ មានដូចជា Canon 7D Mark II (រងការឆេះបន្ទះ Shutter និង Sensor កាមេរ៉ានៅពីក្រោយវា), Nikon D500 (រងការរលួយកញ្ចក់ Sensor ខាងក្នុង), និងកាណុងកាមេរ៉ា Canon ម៉ូឌែល EF 600mm f/4L IS II តម្លៃ ១១,៤៩៩ ដុល្លារ (ត្រូវឆេះខ្លោចស្រទាប់កញ្ចក់របស់វាដោយកំដៅថ្ងៃ)៕
ក្នុងនោះ មានដូចជា Canon 7D Mark II (រងការឆេះសន្ទះ Shutter និង Sensor កាមេរ៉ានៅពីក្រោយវា), Nikon D500 (រងការរលួយកញ្ចក់ Sensor ខាងក្នុង), និងកាណុងកាមេរ៉ា Canon ម៉ូឌែល EF 600mm f/4L IS II តម្លៃ ១១,៤៩៩ ដុល្លារ (ត្រូវឆេះខ្លោចស្រទាប់កញ្ចក់របស់វាដោយកំដៅថ្ងៃ) ជាដើម៕
ប្រភពព័ត៌មានៈ peta pixel
មតិយោបល់