យោងតាមសារព័ត៌មាន South China Morning Post រដ្ឋាភិបាលនៃប្រទេសចិន បាននិងកំពុងធ្វើការលើគម្រោងបំពាក់ប្រព័ន្ធកាមេរ៉ាស្កេនមុខប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស ដែលមានចំនួនជាង ១.៣ លាននាក់ ដើម្បីតាមដាន និងទប់ស្កាត់សកម្មភាពឧក្រិដ្ឋផ្សេងៗ។
គម្រោងនេះ បានចាប់ផ្តើមដំណើរការចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ ក្រោមកកិច្ចសហការរួមគ្នារវាងក្រសួងសន្តិសុខសាធារណជាតិ និងក្រុមហ៊ុនសន្តិសុខ Isvision ដែលមានមូលដ្ឋាននាទីក្រុងសៀងហៃ ដើម្បីសាងសង់មជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យដ៏ធំមួយ។
ប្រភពដដែលបានឱ្យដឹងទៀតថា ប្រព័ន្ធនោះ នឹងត្រូវប្រើប្រាស់ដើម្បីគ្រប់គ្រងបណ្តាញកាមេរ៉ាបំពាក់នៅតាមទីសាធារណៈទូទាំងផ្ទៃប្រទេស ដែលអាចកំណត់អត្តសញ្ញាណរបស់ប្រជាជនម្នាក់ៗបានក្នុងថេរវេលាត្រឹមតែ ៣ វិនាទីប៉ុណ្ណោះ ជាមួយភាពត្រឹមត្រូវ ៨៨% ឬខ្ពស់ជាងហ្នឹង។
ទោះយ៉ាងណា គេមិនទាន់ច្បាស់ថា គម្រោងនេះ នឹងរួចរាល់ឆាប់រហ័សប៉ុណ្ណានោះទេ។ ផ្ទុយទៅវិញ គេបារម្ភថា វាអាចនឹងរងការរំខាន ឬវាយលុកពីសំណាក់ចោរព័ត៌មានវិទ្យា ព្រោះព័ត៌មានដែលផ្តិតយកតាមកាមេរ៉ាស្កេនផ្ទៃមុខ ត្រូវបានបញ្ជូនចេញតាមប្រព័ន្ធ Cloud ដែលដើរដោយប្រព័ន្ធអិុនធើណែត៕
ប្រភពព័ត៌មានៈ thenextweb
មតិយោបល់