ព័ត៌មានបច្ចេកវិទ្យា

របៀបប្តូរសំឡេង Siri លើ iPhone ដើរដោយ iOS 11

ជំនួយការសំឡេងឌីជីថល Siri តាមរយ: iOS 11 ត្រូវបានក្រុមហ៊ុន​ Apple បង្កើន​គុណភាពនៃការបញ្ចេញសំឡេងរបស់វាឱ្យកាន់តែដូចធម្មជាតិ។ ប៉ុន្តែ សំឡេងដើមដែលជ្រើសមកស្រាប់នោះ អាចនៅតែមិនត្រូវចិត្តលោកអ្នក។ បើដូច្នេះមែន លោកអ្នកអាចធ្វើការផ្លាស់ប្តូរទៅជាសំឡេងមនុស្សប្រុស និងសម្រាប់ភាសាអង់គ្លេស អាចប្តូរឱ្យវានិយាយតាមតុងបែបអាមេរិចកាំង អង់គ្លេស ឬអូស្រ្តាលីបានតាមវិធីដូចខាងក្រោម៖

របៀបអនុវត្ត៖
– សូមចូលទៅកាន់កម្មវិធី Settings លើ Home Screen
– ចុចលើ Siri & Search
– ចុចលើ Siri Voice
– នៅខាងក្រោមផ្នែក Siri Gender សូមជ្រើសយក Male (សំឡេងប្រុស) ឬ Female (សំឡេងស្រី)
– នៅខាងក្រោមផ្នែក Accent សូមជ្រើសរើសតុងសំឡេងភាសាអង់គ្លេស តាមបែបជនជាតិណាមួយដែលលោកអ្នកចូលចិត្ត។

បញ្ជាក់: នៅពេលដែលជ្រើសយកជម្រើសណាមួយរួច វានឹងទាញយកសំឡេងនោះពីអិុនធើណែតដោយស្វ័យប្រវត្តិ ដោយលោកអ្នកត្រូវរង់ចាំមួយសន្ទុះ។

ប្រភពព័ត៌មាន: gottamobile

មតិយោបល់