កាលពីថ្ងៃទី ១៧ តុលា កន្លងទៅថ្មីៗនេះ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានរៀបចំការប្រកួតមនុស្សយន្តយក្សបញ្ជាដោយមនុស្សនៅខាងក្នុង ជាលើកដំបូងបង្អស់នៅលើពិភពលោក។
ក្នុងនោះភាគីតំណាងខាងអាមេរិក មានរ៉ូប៉ូតចំនួនពីរមកពីក្រុមហ៊ុន MegaBots Inc. បង្កើតឡើងដោយលោក Oehrlein និង Gui Cavalcanti។ ចំណែកភាគីតំណាងប្រទេសជប៉ុន គឺមានតែរ៉ូប៉ូតមួយប៉ុណ្ណោះ និងបញ្ជាដោយលោក Kogoro Kurata មកពីក្រុមហ៊ុន Suidobashi Heavy។
ចង់ដឹងថាតើខាងណាឈ្នះ ហើយមានអ្វីកើតឡើងនៅអំឡុងពេលប្រកួតសូមទស្សនាវីដេអូខាងក្រោម៖
សូមបញ្ជាក់ថា ការប្រកួតកាលពីថ្ងៃអង្គារនោះ គឺបានឆ្លងកាត់ការណាត់គ្នាតាំងពីពីរឆ្នាំមុនមកម្លេះ ដោយភាគីខាងជប៉ុនចង់ប្រកួតរ៉ូប៉ូតជាមួយខាងអាមេរិកតទល់ដៃនឹងដៃគ្នាតែម្តង ហើយទីបញ្ចប់គឺ រ៉ូប៉ូតរបស់ជប៉ុនត្រូវចាញ់ក្រោមដៃរណាយន្តរបស់រ៉ូប៉ូតអាមេរិក៕
ប្រភពព័ត៌មានៈ masable
មតិយោបល់