ព័ត៌មានបច្ចេកវិទ្យា

ចង់ដឹង iPhone ថ្មីពិត ឬថ្មីកែ មើលតែចំណុចមួយនេះទៅបានហើយ!

តើប្រិយមិត្តធ្លាប់ទិញ iPhone ថ្មីហែកចេញពីប្រអប់ ប៉ះចំរបស់ក្លែងក្លាយដែរឬទេ? ចុះមានដឹងទេថា ធ្វើយ៉ាងណា​ទើបកុំឱ្យទិញ iPhone មួយទឹក ប៉ះចំរបស់ដែលធ្លាប់ឆ្លងកាត់ការជួសជុលសម្រាប់ដាក់លក់ថ្មីឡើងវិញនោះ?

មែនទែនទៅ Apple មានការប្រមូលចូលនូវផលិតផលដែលមានបញ្ហាគ្រឿងបន្លាស់ក្រោយចេញពីរោងចក្រ ឬពីអតិថិជន រួចជួសជុល ឬប្តូរផ្នែកដែលមានបញ្ហា ហើយវិចខ្ចប់វាដាក់លក់ថ្មីឡើងវិញ ក្នុងតម្លៃពិសេសមួយ ទាបជាងតម្លៃ iPhone ថ្មីធម្មតា។

ផលិតផល iPhone ទាំងនោះ ត្រូវបានក្រុមហ៊ុនបង់លេខកូដសម្គាល់ដាច់ដោយឡែកមួយ តាមរយៈកូដ Model បំណងគឺដើម្បីជៀសវាងការភាន់ច្រឡំជាមួយរបស់ថ្មីសុទ្ធ។ ទោះយ៉ាងនេះក្តី នៅលើទីផ្សារទូរសព្ទដៃ iPhone ប្រភេទនេះ នៅតែត្រូវបានលក់បន្លំជាផលិតផងថ្មីសុទ្ធដដែល។

ដូច្នេះ ដើម្បីជៀសវាងទិញប៉ះចំ iPhone កែឡើងថ្មីទាំងនោះ វិធីងាយបំផុតនោះគឺ លោកអ្នកត្រូវឆែកមើលតួអក្សរ Model ក្បាលដំបូងរបស់វា បើផ្តើមដោយអក្សរ៖

  • M: ផលិតផលសម្រាប់លក់រាយ (ថ្មីពិតប្រាកដ)
  • F: ផលិតជួសជុល រួចដាក់លក់ជារបស់ថ្មីឡើងវិញ (ថ្មីកែ)
  • N: ផលិតផលប្តូរ
  • P: ផលិតផលរចនាជាពិសេស

បន្ថែមពីលើនេះ លោកអ្នកអាចឆែក Serial Number របស់វាតាមអាសយដ្ឋានគេហទំព័ររបស់ក្រុមហ៊ុន Apple: www.checkcoverage.apple.com ដើម្បីមើលថា តើ iPhone នោះធ្លាប់ឆ្លងកាត់ការជួសជុលឬក៏អត់។

គួរបញ្ជាក់ថា ដើម្បីឆែកមើលលេខ Serial Number របស់ទូរសព្ទ iPhone លោកអ្នកអាចចូលទៅកាន់កម្មវិធី Settings -> General -> About ឬឆែកនៅលើបន្ទះស៊កស៊ីមកាតក៏បាន៕

ប្រភពព័ត៌មានៈ leawo

មតិយោបល់