ព័ត៌មានបច្ចេកវិទ្យា

វិធីថតវីដេអូសកម្មភាពយឺតៗកម្រិត FullHD ល្បឿន 240fps តាម iPhone 8 និង X

ទូរសព្ទដៃ iPhone ចាប់ពីស៊េរី 8 ឡើង ដែលបំពាក់បន្ទះ CPU ជំនាន់ A11 Bionic គឺមានអនុញ្ញាតឱ្យលោកអ្នកថតវីដេអូសកម្មភាពយឺតខ្នាត Full HD (១៩២០x១០៨០ភិចសែល) ក្នុងកម្រិតល្បឿន ២៤០ ប៉ុស្តិ៍/វិនាទី បាន។ ប៉ុន្តែ សមត្ថភាពថតក្នុងកម្រិតល្បឿនយ៉ាងអស្ចារ្យបែបនេះ គឺមិនត្រូវបានកំណត់មកពីនាយស្រាប់នោះទេ។ ពោលគឺ បើចង់ថតវីដេអូឱ្យជាប់សកម្មភាពមហាសែនយឺតបែបនេះ លោកអ្នកត្រូវចូលទៅកំណត់តាមវិធីដូចខាងក្រោម៖

១- ចូលទៅកាន់កម្មវិធី Settings -> Camera -> Record Slo-mo រួចធីកលើជម្រើស 1080p HD at 240 fps (High Effciency)។

២- បន្ទាប់មក ចូលទៅកាន់កម្មវិធី Camera រួចជ្រើសយកមុខងារ Slo-Mo នៅមឺនុយខាងក្រោម ហើយចុចលើប៊ូតុង Record ឬប៊ូតុងបន្ថែម/បន្ថយសំឡេងដើម្បីចាប់ផ្តើម និងបញ្ឈប់ការថត៕

មតិយោបល់