Snapdragon 845 គឺជាបន្ទះឈីបជំនាន់ថ្មី និងមានអានុភាពខ្លាំងបំផុតរបស់ក្រុមហ៊ុន Qualcomm ដែលត្រូវបានច្នៃបង្កើតឡើងសម្រាប់ផ្តល់ថាមពលដំណើរការដល់ឧបករណ៍ចល័តស្មាតហ្វូន និងថេប្លេតលំដាប់កំពូលៗ នៅឆ្នាំក្រោយនេះ។
ដូច្នេះ ដើម្បីអនុញ្ញាតឱ្យប្រិយមិត្តស្គាល់ពីប្រភេទបន្ទះឈីបដែលកំពុងពេញនិយមក្នុងការយកទៅបំពាក់លើឧបករណ៍ចល័តបច្ចុប្បន្នមួយនេះ ថាវាមានសមត្ថភាពយ៉ាងណានោះ Post Tech សូមលើកយកមកបង្ហាញនូវចំណុច ៦ សំខាន់ៗដូចខាងក្រោម៖
១-ផ្គុំឡើងដោយ Modem ស៊េរីថ្មី X20 អនុញ្ញាតឱ្យការបញ្ជូនទិន្នន័យអ៉ិនធើណែត 4G ឈានដល់កម្រិតល្បឿន Gbps ជាមួយហ្រេ្វកង់ផ្គួបកាន់តែស៊ាំញ៉ាំ និងអង្គគណនាក្រាហ្វិក Adreno 630 ដែលមានល្បឿនលឿនជាងមុន ៣០% និងអាចគាំទ្រការថតវីដេអូខ្នាត 4K កម្រិត HDR ជាមួយគុណភាពពណ៌បែបធម្មជាតិកាន់តែដ៏អស្ចារ្យ។
២-បន្ថែមពីលើនេះ CPU Kryo 380 របស់វា ត្រូវបានកែរចនាសម័្ពន្ធប្រព័ន្ធប្រតិបត្តិកាន់តែប្រសើរជាងមុនខ្លាំង ដោយបន្ទះ core នីមួយៗរបស់វាអាចប្រតិបត្តិការពហុមុខងាររួមគ្នាក្នុងពេលតែមួយបានកាន់តែមានប្រសិទ្ធភាព និងកាន់តែខ្លាំងក្លា។
៣-បន្ថែមលក្ខណ:ពិសេសជាច្រើនផ្សេងទៀត សម្រាប់គាំទ្រលើឧបករណ៍ ឬប្រព័ន្ធបច្ចេកវិទ្យារូបភាព Augmented Reality (AR) និង Virtual Reality (VR)។ ក្នុងនោះ វាអាចគាំទ្រជាមួយកាមេរ៉ាដែលអាចចាប់ វាស់ស្ទង់ និងក្រិតទីជម្រៅរូបភាពសម្រាប់បង្កើតចេញជាប្លង់ 3D ផ្សាយផ្ទាល់ ឬបង្ហាញចេញនៅពីមុខអ្នកប្រើប្រាស់លើអេក្រង់ទូរសព្ទភ្លាមៗ។
៤-គាំទ្រល្បឿនបញ្ចូនទិន្នន័យអិុនធើណែតតាមប្រព័ន្ធ Wi-Fi ក្នុងល្បឿនមហាសែនលឿន ក្នុងរយ:ចម្ងាយជិតៗ ដូចជាក្នុងបន្ទប់តែមួយ។ មិនតែប៉ុណ្ណោះ វាគាំទ្រជាមួយស្តង់ដា 802.11ad ជាមួយការបំពាក់អង់តែនពីរបាន។ ដូច្នេះ បើមានអ្វីបាំងបិទអង់តែនមួយ អង់តែនមួយទៀតនៅតែអាចដំណើរការបញ្ចូនទិន្នន័យបានដដែល។
៥-គាំទ្រជាមួយបច្ចេកវិទ្យាស្កេនមុខ 3D និងជួយសន្សំសំចៃថ្មកាស Bluetooth បានយ៉ាងច្រើន ដោយវាអាចតម្រូវឱ្យកាសស្តាប់ត្រចៀកឥតខ្សែចាំតែដំណើរការទទួលរលកសញ្ញាពីទូរសព្ទ ដោយមិនចាំបាច់បញ្ចូនទៅវិញដូចពេលបច្ចុប្បន្ននោះទេ។ ប៉ុន្តែ លក្ខណ:ថ្មីនេះ នឹងមិនគាំទ្រជាមួយកាសដែលកំពុងមានវត្តមានលើទីផ្សារនាពេលបច្ចុប្បន្ននោះទេ។
៦-Snapdragon 845 គាំទ្រជាមួយហ្គេមដែលមានគុណភាពរូបភាពក្រាហ្វិចខ្នាត 4K ក្នុងកម្រិតល្បឿន 60fps (៦០ ប៉ុស្តិ៍/វិនាទី) និងរូបភាពអេក្រង់កម្រិត 2K ល្បឿន 120fps។ ជាងនេះទៀត វាក៏មានសមត្ថភាពខ្លាំងក្នុងការបែងចែកសំឡេងលោកអ្នកចេញពីសំឡេងតន្រ្តី និងសំឡេងបរិយាកាសជុំវិញខ្លួនអ្នកបានទៀតផង៕
ប្រភពព័ត៌មាន:pcmag
មតិយោបល់