“អតិថិជនដែលជួបបញ្ហា សូមប្រញាប់ទាក់ទងមកក្រុមហ៊ុនជាបន្ទាន់”
ក្រោយពីមានសេចក្តីរាយការណ៍ថ្មីៗនេះ អំពីបញ្ហាទូរសព្ទ Galaxy Note 8 មួយចំនួនសាកថ្មលែងចូល បន្ទាប់ពីថ្មរបស់វាប្រើអស់ដល់ ០% នោះ ក្រុមហ៊ុន Samsung បានចេញមុខឆ្លើយតបទៅនឹងរឿងនេះ។
យោងតាមប្រភពពី Phone Arena ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការមួយថា ខ្លួនទើបទទួលបានពាក្យបណ្តឹងទាក់ទងនឹងករណីនេះក្នុងចំនួនតិចតួចប៉ុណ្ណោះ។
Samsung និយាយថា ខ្លួនត្រូវការព័ត៌មានបន្ថែមទៀតអំពីផលិតផលដែលមានបញ្ហាថ្មបែបនោះ ហើយគ្រប់គ្នាត្រូវទាក់ទងទៅក្រុមហ៊ុនជាបន្ទាន់ ប្រសិនបើជួបករណីថ្មសាកលែងចូល។
ក្រុមហ៊ុនបានគូសបញ្ជាក់ថា ខ្លួនមិនទាន់អាចផ្តល់សេចក្តីអធិប្បាយថាយ៉ាងណានៅឡើយទេ ដរាបណាមិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
រហូតមកទល់ពេលនេះ ក្រុមហ៊ុនមិនទាន់មានអតិថិជន Galaxy Note 8 ណាម្នាក់ យកទូរសព្ទរបស់ខ្លួនមកប្តូរថ្មីដោយសារបញ្ហាសាកថ្មលែងចូលនោះនៅឡើយទេ៕
Samsung មានបញ្ហាថ្មថ្មីមួយលើទូរសព្ទស៊េរីចុងក្រោយបំផុតរបស់ខ្លួន
មតិយោបល់