នៅពេលក្រុមហ៊ុន Apple បើកដំណើរការទីស្នាក់ការថ្មីនៅទីក្រុង Cupertina រដ្ឋកាលីហ្វរនីយ៉ា ដែលគ្រោងនឹងបញ្ចប់ការសាងសងក្នុងខែមិនាឆ្នាំ ២០១៧ នេះ បុគ្គលិកក្រុមហ៊ុន នឹងបានអង្គុយបន្ទោបង់លើចានបង្គន់ iPhone យក្ស របស់ក្រុមហ៊ុន យ៉ាងរីករាយ។ នេះបើយោងតាមរបាយការណ៍ពីគេហទំព័រ Reuters ចេញផ្សាយនៅថ្ងៃអង្គារ៍ម្សិលមិញ។
សំណង់អគារដែលគ្រោងចំណាយទឹកប្រាក់ ៥ ពាន់លានដុល្លារនេះ មិនត្រឹមតែប្រើប្រាស់រចនាបថកងរង្វង់ យកលំនាំតាមប៊ូតុង Home របស់ iPhone នៅផ្នែកខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែ សូម្បីតែជណ្តើងយន្ត និងចានបង្គន់ក្នុងអគារ ពោលគឺ វាមានបំពាក់ប៊ូតុងចុច Home ដូចជាទូរសព្ទដៃ iPhone អីចឹងដែរ។
ក្រុមហ៊ុន Apple តែងមានទម្លាប់បិទបាំងព័ត៌មានមិនឱ្យសាធារណជនបានដឹង មុនការប្រកាសជាផ្លូវការ។ សម្រាប់ផ្ទៃខាងក្នុងអគារទីស្នាក់ការដ៏ធំសម្បើម សាងសងលើផ្ទៃដី ២.៨ លានម៉ែត្រការ៉េ និងមានសន្ថានដូចជាស្ថានីយ៍អវកាសនេះ ក៏ត្រូវបានក្រុមហ៊ុនមិនផ្តល់ជូនអ្នកសារព័ត៌មាននោះដែរ ជាក់ស្តែង ក្រុមហ៊ុនបានបដិសេធសំណើរសុំរបស់គេហទំព័រ Mashable នូវគំរូប្លង់ផ្ទៃខាងក្នុងរបស់អគារនោះ។ ទោះយ៉ាងណា ចានបង្គន់រចនាបថ iPhone គឺជាព័ត៌មានគួរជាទីជឿទុកចិត្តមួយ៕


ប្រភពព័ត៌មានៈ mashable, reuters
មតិយោបល់