អាមេរិក៖ ក្រុមហ៊ុន Dropbox Inc បានប្រកាសឲ្យអ្នកប្រើប្រាស់របស់ខ្លួនធ្វើការផ្លាស់ប្ដូរលេខកូដសម្ងាត់ បន្ទាប់ពីរកឃើញថា មានគណនី និងលេខសម្ងាត់របស់អ្នកប្រើចំនួន ៦៨លាននាក់ត្រូវបានក្រុម Hacker លួចកាលពីឆ្នាំ ២០១២។
ស្ត្រីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Dropbox បានថ្លែងប្រាប់អ្នកប្រើប្រាស់ឲ្យធ្វើការផ្លាស់ប្ដូរលេខកូដសម្ងាត់ ចៀសវាងការបាត់បង់ឯកសារផ្សេងៗ ព្រោះថាកាលពីឆ្នាំ ២០១២ មានគណនីប្រមាណ ៦៨លានគណនី ត្រូវបានគេលួច។
គួរបញ្ជាក់ផងដែរថា ស្រដៀងគ្នានេះផងដែរ បណ្ដាញសង្គម LinkedIn បានប្រកាសថា មានគណនីរបស់អ្នកប្រើជាង ១០០លានគណនី ត្រូវបានក្រុម Hacker លួចកាលពីឆ្នាំ ២០១២ ដោយគេសង្ស័យថា ជាក្រុមតែមួយ៕
មតិយោបល់