ល្បឿនលឿនបំផុតមួយក្នុងចំណោមរថយន្តប្រភេទប្រាំកៅអីបច្ចុប្បន្ន
ក្រុមហ៊ុនផលិតរថយន្តអីុតាលី Lamborghini បានប្រកាសចេញរថយន្តស៊េរី SUV (ប្រភេទទ្វារប្រាំ) ម៉ូឌែលទីបីរបស់ខ្លួន ដែលរំលេចពីអំណាចនៃភាពប្រណិតដ៏អស្ចារ្យ ក្នុងចំណោមរថយន្តស្ព័រកម្លាំងខ្លាំងសម្រាប់គ្រួសារ។
Lamborghini Urus ដ៏ថ្មីស្រឡាងនេះ ត្រូវបានផលិតឡើងតាមរចនាបទតែមួយគត់នៃរថយន្តស្តេចគោអីុតាលី សម្រាប់ប្រើប្រាស់ជាយាន្តជំនិះលក្ខណៈគ្រួសារ អាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវ។
វាបំពាក់ម៉ាស៊ីន Turbo ភ្លោះ V8 ស៊ីឡាំងចំណុះ ៤ លីត្រ អាចផ្តល់ថាមពល ៦៥០ សេះ និងល្បឿនរង្វិលជុំពី ៦០០០ ទៅ ៦៨០០ ញ៉ូតុនម៉ែត្រ មានសន្ទុះល្បឿនពី 0 ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលាត្រឹម ៣.៦ វិនាទី និងពី ០ ទៅ ២០០ គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលាត្រឹម ១២.៨ វិនាទី ជាមួយមានល្បឿនអតិបរមា ៣០៥ គីឡូម៉ែត្រ/ម៉ោង លឿនបំផុតមួយក្នុងចំណោមរថយន្តប្រភេទ ៥ កៅអី ឬ SUV នាពេលបច្ចុប្បន្ន។
រថយន្តលំដាប់សេដ្ឋី Lamborghini Urus ដែលបើកបង្ហាញពិភពលោកលើកដំបូងថ្ងៃទី ០៤ ធ្នូ នេះ នឹងចាប់ផ្តើមចែកចាយនៅលើទីផ្សារសភាពអារ៉ាប់រួម នៅត្រីមាសទី ៣ ឆ្នាំ ២០១៨ ជាមួយតម្លៃខ្ទង់ ២ សែនដុល្លារអាមេរិកឡើង៕
មតិយោបល់