យោងតាមរបាយការណ៍ចេញពីប្រភពនៅក្នុងប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុន LG គ្រោងនឹងដកអាជីវកម្មស្មាតហ្វូនរបស់ខ្លួនចេញពីប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនធំបំផុតរបស់ពិភពលោក ដោយសារបញ្ហាហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា LG មិនមែនជាតួអង្គប្រកួតប្រជែងសំខាន់នៅក្នុងទីផ្សារប្រទេស ចិននោះទេ ខណៈប្រទេសមហាយក្សមួយនេះ ពោរពេញទៅដោយក្រុមហ៊ុនគ្រាក់ៗជាច្រើនដូចជា Xiaomi, Huawei, Oppo និង Vivo ជាដើម។
បន្ថែមពីលើនេះ កាលពីឆ្នាំមុនក្រុមហ៊ុនមិនបានធ្វើការប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនស៊េរី G6 និង V30 ក្នុងប្រទេសមួយនេះនោះទេ ហើយសម្រាប់ឆ្នាំ ២០១៦ ទូរសព្ទ LG ត្រូវគេរាយការណ៍ថា លក់ដាច់នៅចិនបានប្រមាណតែ ១៦០,០០០ គ្រឿងប៉ុណ្ណោះ។
នៅក្នុងប្រទេសចិន មិនមែនមានតែក្រុមហ៊ុន LG នោះទេ ដែលពិបាកច្បាមយកចំណែកទីផ្សារពីក្រុមហ៊ុនម្ចាស់ស្រុកនោះ សូម្បីតែ Samsung ក៏ដូច្នេះដែរ។
នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន LG ទើបចេញផ្សាយថ្មីៗនេះ បានបង្ហាញនូវលទ្ធផលនៃការលក់ខ្សោយ ខណៈ Samsung ត្រូវគេរាយការណ៍ថា កំពុងជួបការលំបាកក្នុងការកសាងចំណែកទីផ្សារឱ្យបានល្អប្រសើរ៕
ប្រភពព័ត៌មានៈ talkandroid
មតិយោបល់