ព័ត៌មានបច្ចេកវិទ្យា

កុំព្យូទ័រយួរដៃ ASUS Zenbook UX305CA ធូរថ្លៃទេ តែសមាសភាពផ្សំល្អមែនទែន

បច្ចុប្បន្ននេះ កំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន ASUS ម៉ូដែល Zenbook UX305CA បានជាប់ចំណាត់ថ្នាក់លេខ ១ ខាងរាងស្តើង និងស្រាល សម្រាប់កុំព្យូទ័រដើរដោយប្រព័ន្ធប្រតិបត្តិ Windows និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅក្នុងតំបន់ និងក្រៅតំបន់។ ជាក់ស្តែង ASUS Zenbook UX305CA កំពុងតែធ្វើការលុកលុយទីផ្សារកម្ពុជាផងដែរ។

លក្ខណ:សម្បត្តិ

បំពាក់ដោយអង្គប្រតិបត្តិជំនាន់ថ្មីរបស់ក្រុមហ៊ុន Intel ប្រភេទ Core M3-6Y30 ទំហំ 0.9 GHz នឹងអាចបង្កើនល្បឿនរហូតដល់ 2.2GHz។ រីឯអង្គចងចាំប្រភេទ DDR3L ទំហំចាប់ 8GB ឡើងទៅ និងអង្គផ្ទុកទិន្នន័យប្រភេទ M.2-SSD ទំហំចាប់ពី 128GB ឡើងទៅ។

អេក្រង់ទំហំ ១៣.៣ អីុញ ប្រភេទ IPS ខ្នាតបញ្ចាំងរូបភាព FHD (1920×1080 ភិចសែល) រួមទាំងប្រើប្រាស់អង្គគណនាក្រាហ្វិករបស់ក្រុមហ៊ុន Intel ស៊េរី 515 កម្រិតច្បាស់ HD។

ការប្រើប្រាស់ប្រព័ន្ធ Wi-Fi មានល្បឿនលឿន និងមានស្ថេរភាព ដោយសារវាបំពាក់មកជាមួយមុខងារ Ultra-fast បន្ថែមពីលើប្រព័ន្ធ Wi-Fi ស្តង់ដា 802.11ac ។

វាមានរាងស្តើងខ្លាំងរហូត ១.២៣ សង់ទីម៉ែត្រ និងស្រាលខ្លាំងរហូតដល់ ១.២ គីឡូក្រាម ប៉ុន្តែ វាពុំមានកន្លែងចាក់ DVD ទេ។ កុំព្យូទ័រយួរដៃ ASUS Zenbook UX305CA ស៊េរីឆ្នាំ ២០១៦ នេះ មានលក់នៅប្រទេសកម្ពុជាក្នុងតម្លៃប្រមាណ ៦២៩ ដុល្លារ តែប៉ុណ្ណោះ៕

មតិយោបល់