តុលាការកំពូលរបស់ប្រទេសបារាំង បានចេញច្បាប់ថ្មីមួយ ហាមប្រាណមិនឱ្យអ្នកបើកបររថយន្តផ្ញើសារ ឬសូម្បីតែចុចលើអេក្រង់ទូរសព្ទរបស់ពួកគេខណៈកំពុងឋិតនៅពីក្រោយដៃចង្កូត។ ប៉ុន្តែ ប្រសិនពួកគេបើចង់ធ្វើបែបនេះ អាចរកកចំណតសមរម្យណាមួយ ហើយពន្លត់ម៉ាស៊ីនរថយន្តជាមុនសិនបាន។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ Theverge ចេញផ្សាយនៅថ្ងៃទី ០៦ ម្សិលមិញ។
យោងតាមច្បាប់ថ្មីនេះដែរ ជនណាម្នាក់ដែលល្មើសនឹងត្រូវផាកពិន័យជាទឹកប្រាក់ចំនួន ១៣៥ អឺរ៉ូ ឬស្មើនឹង ១៦៦ ដុល្លារ ហើយនឹងទទួលបានការវៃត្រា ៣ ពិន្ទុ លើបណ្ណបើកបររបស់ពួកគេ ទុកសម្រាប់រយៈពេល ៣ ឆ្នាំ។ ទោសកំហុសនេះ គឺស្មើនឹងអ្នកដែលប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរអីចឹងដែរ។
ច្បាប់ចរាចរណ៍ថ្មីនេះ មិនបានដាក់កំហិតទៅលើឧបករណ៍ដែលមិនត្រូវការដៃដើម្បីប៉ះបញ្ជានោះទេ ប៉ុន្តែ វារឹតបណ្តឹងទៅលើការប្រើប្រាស់កាសត្រចៀកឥតខ្សែ និងផ្តល់ករណីលើកលែងចំពោះការហៅទូរសព្ទចេញក្នុងគ្រាមានអាសន្ន ដូចជា ពេលកំពុងជាប់នៅលើដងផ្លូវ ជាដើម។
គួរបញ្ជាក់ថា បារាំងចេញច្បាប់នេះឡើង គឺបន្ទាប់ពីមានការសិក្សាមួយកាលពីឆ្នាំមុនដែលធ្វើឡើងដោយអង្កការសុវត្ថិភាពផ្លូវថ្នល់របស់ខ្លួន បានរកឃើញថា គ្រោះថ្នាក់ចរាចរណ៍ប្រមាណ ១០% បានបង្កឡើងយ៉ាងយោចណាស់មួយផ្នែកមកពីការប្រើប្រាស់ទូរសព្ទ៕
មតិយោបល់