ភ្នំពេញ៖ បច្ចុប្បន្នអ្នកប្រើប្រាស់ Facebook ភាគច្រើន បានចូលទៅប្រើតាមរយៈការចូលទៅកាន់គេហទំព័រ Facebook ឬតាមរយៈ App ប៉ុន្តែលោកអ្នកមានដឹងទេថា Facebook មាន Domain ផ្ទាល់ខ្លួនចំនួនប៉ុន្មាន?
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៤ លោក Mark Zuckerberg បានដាក់ឲ្យប្រើប្រាស់បណ្ដាញសង្គម Facebook ជាផ្លូវការ ជាមួយនឹង Domain ឈ្មោះ «thefacebook.com» ប៉ុន្តែគេមិនបានដឹងថា Domain មួយនេះ មានតម្លៃប៉ុន្មាននោះទេ រហូតថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០០៥ លោក Mark Zuckerberg បានចំណាយលុយ ២០ម៉ឺនដុល្លារអាមេរិក ទិញ Domain មួយឈ្មោះថា «facebook.com» ពីក្រុមហ៊ុន AboutFace និងត្រូវបានដាក់ឲ្យប្រើប្រាស់រាល់ថ្ងៃ។
លើសពីនេះទៅទៀត លោក Mark Zuckerberg បានចំណាយលុយ ៨.៥ពាន់លានដុល្លារអាមេរិក ទិញយក Domain ឈ្មោះ «fb.com» ពីសហព័ន្ធការិយាល័យកសិដ្ឋានអាមេរិក នៅឆ្នាំ ២០១០ ប៉ុន្តែ Domain មួយនេះ មិនសូវមានអ្នកស្គាល់នោះទេ។
គួរបញ្ជាក់ផងដែរថា Facebook បច្ចុប្បន្ននេះ បានក្លាយជាបណ្ដាញសង្គមយក្ស ជាមួយនឹងអ្នកប្រើប្រាស់ជាង ១,៦ពាន់លាននាក់ ខណៈដែលពេលនេះ លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ ត្រូវបានទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា មានលុយ ៥៤.២ពាន់លានដុល្លារអាមេរិក ឈរនៅលេងរៀងទី៥ នៃកំពូលមហាសេដ្ឋីដែលមានលុយច្រើនជាងគេបំផុតនៅក្នុងពិភបលោក៕
មតិយោបល់