ប៊ែលហ្សិកៈ មន្ទីរពេទ្យប៊ែលហ្សិក បានណែនាំមនុស្សយន្តទទួលភ្ញៀវ ដែលអាចនិយាយបាន ២០ភាសា ដើម្បីស្វាគមន៍មនុស្សចូលមន្ទីពេទ្យ។
នៅក្នុងមន្ទីរពេទ្យពីរ របស់ប្រទេសប៊ែលហ្សិកបានយក មនុស្សយន្តធ្វើជា អ្នកទទួលភ្ញៀវ ដើម្បីបន្ថែមយន្តការដល់ផ្នែក វេជ្ជសាស្ត្រ សម្រាប់អ្នកជំងឺ។
មនុស្សយន្ត Pepper មានកម្ពស់១.៤០ម៉ែត្រ និយាយមួយៗ ហើយ ផ្លាស់ទីដោយប្រើកងវិល។
វាពិតជារូសរាយរាក់ទាក់ខ្លាំងណាស់ នៅពេលដែលស្វាគមន៍មនុស្សមកមន្ទីរពេទ្យ នៅក្នុងទីក្រុង Ostend និង ទីក្រុង Liege ប្រទេសប៊ែលហ្សិក។
មនុស្សយន្ត Pepper ត្រូវបានបំពាក់អេក្រង់នៅលើទ្រូង មានក្បាល់មូល និងមានតម្លៃ ប្រមាណ ៣៣,៦០០ដុល្លារ ហើយត្រូវបានគេប្រើនៅក្នុងមន្ទីរពេទ្យ AZ Damiaan hospital នៅក្នុងទី Ostend។វាជាមនុស្សយន្ត ដំបូងគេបង្អស់ក្នុងលោក ដែលត្រូវបានប្រើសម្រាប់ ស្វាគមន៍មនុស្ស នៅក្នុងផ្នែកវេជ្ជសាស្ដ្រ នេះបើតាមការលើកឡើងរបស់ អ្នកបង្កើត software មនុស្សយន្ត Pepper ។
ក្រុមហ៊ុន ប៊ែហ្សិក Zora Bots ដែលបានបង្កើត software នេះ បាននិយាយថា សមាសភាគផ្សំរបស់ Pepper មកពីអាស៊ី ប៉ុន្តែយកលំនាំតាមបារាំង។
អ្នកនាំពាក្យបាននិយាយថា Pepper ពីមុនត្រូវបានគេធ្វើតេស្ត សាកល្បង នៅក្នុងប្រទេស ជប៉ុន និង បារាំង ប៉ុន្តែ វាជាលើកទី១ដែលត្រូវបាន គេប្រើក្នុងតួនាទីជា អ្នកទទួលភ្ញៀវ៕
មតិយោបល់