ព័ត៌មានបច្ចេកវិទ្យា

របៀបថតវីដេអូកម្រិត 4K ល្បឿន ៦០ ប៉ុស្តិ៍/វិនាទី លើ iPhone 8/ 8 Plus

សម្រាប់លោកអ្នកដែលប្រើប្រាស់ទូរសព្ទដៃ iPhone 8/ 8 Plus ដែលមានទំហំមេម៉ូរីម៉ាស៊ីនធំ ឬសល់មេម៉ូរីទំនេរច្រើន អាចចូលទៅកំណត់កម្រិតគុណភាពវីដេអូឱ្យច្បាស់កប់ដល់ 4K ក្នុងល្បឿន ៦០ ប៉ុស្តិ៍/វិនាទី បានតាមវិធីខាងក្រោម៖

– ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings -> Camera

– បន្ទាប់មក ​ចុចលើ Formats

– រួចជ្រើសយក High Efficiency

– បន្ទាប់មកទៀត សូមចុចលើប៊ូតុង Back (<) រួចចុចលើ Record Video

– ជាបន្ត សូមជ្រើសរើសយក “4K at 60 fps” ក្នុងបញ្ជី

– បន្ទាប់មក ចុចបិទកម្មវិធី Settings រួចចូលទៅកាន់កម្មវិធី Camera លើ Home Screen

– ជាចុងក្រោយ លោកអ្នកអាចចុចលើប៊ូតុងថត ឬក៏ចុចលើប៊ូតុងសំឡេង ដើម្បីចាប់ផ្តើម និងបញ្ឈប់ដំណើរការថតបានហើយ។

បញ្ជាក់ៈ នៅពេលដែលលោកអ្នកកំណត់ការថតវីដេអូកម្រិត 4K ល្បឿន ៦០ ប៉ុស្តិ៍/វិនាទីបែបនេះ កាមេរ៉ាទូរសព្ទនឹងផ្តិតយករូបភាពដោយប្រើប្រាស់កូដវីដេអូប្រភេទ H.264 និងបង្កើតជាឯកសារវីដេអូប្រភេទ .MOV ហើយវីដេអូ ១ នាទី វាស៊ីមេម៉ូរីទំហំប្រមាណ ៤០០ មេហ្គាបៃយ៕

ប្រភពព័ត៌មានៈ igeekblog

 

 

 

មតិយោបល់