ភ្នំពេញៈ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៨៖៤៥នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ 027-F2 ដែលស្ថិតនៅផ្លូវស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ករណីដាច់ភ្លើងនេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា បណ្តាលមកពីឆេះខ្សែបណ្តាញតង់ស្យុងទាប (LV) ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីឡើងវិញ នៅមុនម៉ោង១៖០០នាទី រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦៕
មតិយោបល់