ព័ត៌មានជាតិ

នគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន២១កញ្ចប់

ភ្នំពេញ: នៅវេលាម៉ោង១០ថ្ងៃទី១៥ ខែមិថុនា មុននេះបន្តិច កម្លាំងអធិការនគរបាលខណ្ឌមានជ័យបានចុះបង្ក្រាប និងឃាត់ខ្លួនសង្ស័យ២នាក់ រួមនឹងវត្ថុតាងថ្នាំញៀនមួយចំនួនធំ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២១កញ្ចប់ ២០កញ្ចប់តូច ១កញ្ចប់ធំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅចាត់ការបន្ត៕

មតិយោបល់