ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ Mi Mix 2S រំលេចអេក្រង់គ្មានគែម និងសមត្ថភាពភ្ញាក់ផ្អើលជាច្រើន

ខណៈស្មាតហ្វូនលំដាប់ខ្ពស់ស៊េរី Xiaomi Mi7 ត្រូវគេរាយការណ៍ថានឹងលើកថ្ងៃប្រកាសចេញទៅក្រោយព្រឹត្តិការណ៍​ WMC 2018 មក ចំណាប់អារម្មណ៍អ្នកគាំទ្រផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះ កំពុងបែរមកលើស៊េរី Mi Mix 2S របស់ក្រុមហ៊ុនវិញម្តង។

រូបរាង និងលក្ខណៈសម្បត្តិ Mix 2S ដែលជាជំនាន់បន្ទាប់របស់ Mix 2 សម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មមួយ ដែលមើលទៅមានលក្ខណៈផ្លូវការ ត្រូវបានគេរំលេចឱ្យឃើញយ៉ាងព្រោងព្រាតនៅក្នុងគេហទំព័រព័ត៌មានបច្ចេកវិទ្យាក្នុងប្រទេសចិន

តាមរយៈរូបនោះ Mi Mix 2S ប្រើប្រាស់ផ្ទៃអេក្រង់ធំទូលាយស្ទើរគ្មានគែមទាំងលើទាំងក្រោមទំហំ ៥.៩៩ អីុញ RAM និងមេម៉ូរីម៉ាស៊ីនទំហំ ៨ និង ២៥៦ ជីហ្គាបៃយ៍ និងបន្ទះឈីបដ៏មានថាមពលជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm ម៉ូឌែល Snapdragon 854។

ដោយឡែកយោងតាមព័ត៌មានចចាមអារ៉ាមកន្លងមក កាមេរ៉ាក្រោយរបស់​ Mix 2S គឺភ្លោះ និងមានទំហំ ១២ មេហ្គាភិចសែល ប្រើប្រាស់ Sensor របស់ក្រុមហ៊ុន Sony ម៉ូឌែល IMX363 និងប្រើបន្ទះស្គេនក្រយៅដៃក្រាលក្រោមស្រទាប់អេក្រង់ ព្រមជាមួយបច្ចេកវិទ្យា AI បំពាក់ក្នុងម៉ាស៊ីនផ្ទាល់ ហើយក៏មានដែរមុខងារស្គេនផ្ទៃមុខដូចជា iPhone X៕

យោងតាមប្រភពដដែល Mix 2S នេះ អាចនឹងត្រូវបានប្រកាសចេញក្នុងអំឡុងមុនព្រឹត្តិការណ៍ WMC ដែលនឹងប្រព្រឹត្តឡើងនាទីក្រុង Barcelona ប្រទេសអេស្បាញ ចុងខែមិនា៕

ប្រភពព័ត៌មានៈ gsmarena

 

មតិយោបល់