ព័ត៌មានបច្ចេកវិទ្យា

Hacker វាយប្រហារនាយកប្រតិបត្តិ Google បន្ទាប់ពីជោគជ័យលើមេធំ Facebook

អាមេរិក៖ ក្រុម Hacker ដែលមានឈ្មោះថា «OurMine» បានចាប់ផ្ដើមវាយប្រហារជាថ្មីទៅលើគណនី Quora របស់លោក Sundar Pichai នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Google និងបានបង្ហោះសារឌឺដង តាមរយៈបណ្ដាញ Twitter ថែមទៀតផង។

ប៉ុន្មានសប្ដាហ៍មុននេះ ក្រុម Hacker «OurMine» បានវាយប្រហារគណនី Twitter និង Pinterest របស់លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook ព្រមទាំងបានបង្ហាញពាក្យសម្ងាត់ ជាសាធារណៈទៀតផង។

ដោយឡែកនៅពេលនេះ «OurMine» បាន Hacker ចូលគណនី Quora របស់លោក Pichai ព្រមទាំងបានបង្ហោះសារនៅលើគណនី Twitter របស់លោក Pichai ជាលក្ខណៈឌឺដង ដោយបានបញ្ជាក់ថា អ្វីដែលពួកគេធ្វើគឺគ្រាន់តែចង់សាកល្បង Security ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា Quora ត្រូវបានគេចាត់ទុកជាសមាគមន៍សំណួរ-ចម្លើយ ដោយបានបង្កើតឡើងតាំងពីឆ្នាំ ២០០៩ ប៉ុន្តែដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០១០៕

1 l.php

មតិយោបល់