ព័ត៌មានបច្ចេកវិទ្យា

របៀបកំណត់មុខងារ Night Shift លើ​ iPhone ឱ្យប្រែប្រួលស្វ័យប្រវត្តិតាមថ្ងៃលិចរហូតដល់ថ្ងៃរះ

Night Shift គឺជាមុខងារដ៏ពិសេសមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយឱ្យផ្ទៃ​អេក្រង់ iPhone ឬ iPad ផ្លាស់ប្តូរពណ៌ទៅតាមស្ថានភាពនៃពេលវេលា ឬបរិយា​កាសជុំវិញអ្នកប្រើប្រាស់ ដើម្បីជួយថែរក្សាសុខភាពភ្នែកពួកគេឱ្យបានល្អប្រសើរ។ ម្យ៉ាងវិញទៀត វាក៏ជួយឱ្យអ្នកប្រើប្រាស់ឆាប់ងងុយគេង​ ឬមិនចាំងភ្នែកនៅពេលប្រើពេលយប់ជាដើម។

ដើម្បីកំណត់ឱ្យមុខងារ Night Shift ដើរដោយស្វ័យប្រវត្តិទៅតាមពេលវេលាជាក់ស្តែងចាប់ពីថ្ងៃរះ រហូតដល់ថ្ងៃលិច លោកអ្នកអាចអនុវត្តតាមវិធីដូចខាងក្រោម៖

– ចូលទៅកាន់កម្មវិធី Settings នៅលើ Home Screen
– ចុចលើ Display & Brightness
– ចុចលើ Night Shift


– ចុចបើកលើកុងតាក់ Scheduled
– ចុចលើ From/To (ប្រសិនបើវាមិនទាន់កំណត់យក Sunset/Sunrise)
– ចុចលើ Sunset to Sunrise ជាការស្រេច។

បញ្ជាក់ៈ ពេលវេលាថ្ងៃរះ និងថ្ងៃលិច គឺត្រូវបានកំណត់ឡើងទៅតាមតំបន់ដែលលោកអ្នកកំពុងឋិតនៅ ដូចទៅនឹងកម្មវិធីអាកាសធាតុអីចឹងដែរ។ ប្រសិនបើលោកអ្នកមានបញ្ហាជាមួយម៉ោងពេល សូមចូលទៅឆែកមើលការកំណត់តំបន់ក្នុងទូរសព្ទរបស់លោកអ្នក ថាតើវាត្រឹមត្រូវហើយឬនៅ។

មតិយោបល់