អាមេរិក៖ កន្លងមក មានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook ប៉ុន្តែលោកអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជា Facebook មានព័ត៌មាន «ខៀវ»?
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន ABC News លោក Mark Zuckerberg បានឲ្យដឹងថា ភ្នែករបស់លោកមានបញ្ហាជាមួយនឹងពណ៌ក្រហម និងពណ៌បៃតង ចំណែកពណ៌ «ខៀវ» គឺជាពណ៌លាភសំណាង និងជាពណ៌មានហុងស៊ុយសម្រាប់លោក ម្យ៉ាងវិញទៀតលោកអាចមើលឃើញគ្រប់យ៉ាងឲ្យតែពណ៌ខៀវ។
គួរបញ្ជាក់ផងដែរថា Facebook ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដោយមកដល់ពេលនេះ មានអ្នកប្រើប្រាស់ចំនួន ១,៦ពាន់លាននាក់ និងរកចំណូលបាន ១៨ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៥៕

មតិយោបល់