ខណៈទូរស័ព្ទ Nokia 6 កំពុងដាច់ស្តុក ហើយមនុស្ស ១.៤ លាន់នាក់កំពុងរង់ចាំស្តុកថ្មីនោះ ក្រុមហ៊ុនលក់រាយតាមអនឡាយនៅក្នុងប្រទេសហ្វីលីពីនមួយឈ្មោះ Lazada បានប្រកាសថា ខ្លួននឹងចាប់់ផ្តើមលក់ទូរស័ព្ទ Nokia 6 នៅថ្ងៃស្អែកនេះហើយ ជាមួយតម្លៃប្រមាណ ៣៧០ ដុល្លារ។
គួរឱ្យចាប់អារម្មណ៍ Nokia 6 ដែលប្រកាសថានឹងចេញលក់នោះ គឺមានពណ៌ស ខណៈក្រុមហ៊ុន HMD Global មិនបានប្រកាសជាផ្លូវការថា Nokia ដែលប្រើប្រព័ន្ធ Android ស៊េរីដំបូងបង្អស់នេះ មានពណ៌ស នោះទេ។ ដូច្នេះ វាចំណែកត្រង់ក្រុមហ៊ុន Lazada ហាក់ដូចជាមាន Nokia 6 ពណ៌ស ក្នុងដៃសម្រាប់លក់។
ដោយឡែក តម្លៃដាក់លក់នេះ គឺខ្ពស់ជាងតម្លៃលក់ផ្លូវការរបស់ក្រុមហ៊ុន ប៉ុន្តែ វាគឺជារឿងធម្មតាទេ ចំពោះការនាំចូលលក់ក្រៅផ្លូវការដូច្នេះ។
គួរបញ្ចាក់ថា ក្រុមហ៊ុន HMD Global បានទិញសិទ្ធិធ្វើអាជីវកម្មលើម៉ាកសញ្ញាទូរស័ព្ទដៃ Nokia ពីក្រុមហ៊ុន Microsoft ហើយបានប្តេជ្ញាស្តារមុខមាត់ម៉ាកសញ្ញាក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់កំពូលកាលពី ១០ ឆ្នាំមុន ឱ្យខ្ពស់ត្រដែតឡើងវិញ៕
ប្រភពព័ត៌មាន៖
មតិយោបល់