ព័ត៌មានជាតិ

លោក អ៊ិត សំហេង ៖ សហជីពណាក៏ដោយបើធ្វើបាតុកម្មមិនមានការយល់ព្រមពីកម្មករនឹងចាត់វិធានការតាមច្បាប់

ភ្នំពេញៈ នាព្រឹកថៃ្ងទី ៣១ ខែសីហា ឆ្នាំ ២០១៦នៅទីស្តីការក្រសួងការងារ​បណ្តុះបណ្តាល​និង វិជ្ជាជីវៈ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីការចុះបញ្ជីសហជីព និងសមាគមនិយោជក ក្រោមអធិបតិភាព​របស់លោក អ៊ិត សំហេង និងបានមានប្រសាន៏ឲ្យថាមកទល់បច្ចុប្បន្ន មានអង្គការវិជ្ជាជីវៈ សរុបចំនួន ៣,៥៩៨ ដែលក្នុងនោះសហភាពសហជីពមានចំនួន ៣,៤៦៩ សហព័ន្ធសហជីពមានចំនួន១០៣ សហភាពសហជីពមាន​ចំនួន១៨ និងសមាគមនិយោជកចំនួន៨សមាគម ។

លោក បានបន្តថា ដើម្បីធានាការអនុវត្តន៏ដោយប្រសិទ្ធភាពនិងជាការណែនាំដល់ មន្ត្រីនៃអង្គការទទួលបន្ទុកចុះ​បញ្ជី​ទាំងអស់ត្រូវយល់ច្បាស់អំពីច្បាប់សហជីព និងនីតិវិធីនៃការអនុវត្តន៏ផងដែរ ។ លោកបានបន្ថែមថា បើការចុះ​បញ្ជីសហជីពមានការកើនឡើងនោះសកម្មភាពបាតុកម្មនឹងថយចុះ ក៏ប៉ុន្តែបើសហជីពនោះមិនមានការទទួល​សម្រេចចិត្ត ឬពឹងពាក់នោះទេក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់៕

ក្រសួងបណ្តុះបណ្តាល ក្រសួងបណ្តុះបណ្តាល ក្រសួងបណ្តុះបណ្តាលក្រសូងបណ្តុះបណ្តាលក្រសួងបណ្តុះបណ្តាលក្រសួងបណ្តុះបណ្តាលក្រសួងបណ្តុះបណ្តាល

មតិយោបល់