ញ៉ូវយ៉កៈ ភាគហ៊ុនរបស់ Ford បានធ្លាក់ចុះ ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តមួយនេះ បានប្រកាសហៅរថយន្តចំនួន ៨៨ ០០០ គ្រឿង មានបញ្ហាត្រង់ម៉ាស៊ីន ដោយមិនដំណើរការក្នុងការបូមយកប្រេងឥន្ធនៈ បង្កជាចំហេះ ជាកាតាលីករមួយជំរុញឲ្យទៅមុខ ។
យោងតាមគេហទំព័រ thestreet ចុះផ្សាយនៅពាក់កណ្តាលខែសីហា កន្លងទៅនេះ បានឲ្យដឹងថា ទីផ្សារភាគហ៊ុនរថយន្តមួយនេះ ធ្លាក់ចុះ នៅអាម៉េរិកខាងជើង ព្រោះតែរថយន្តជាង ៨៨ ០០០ គ្រឿង មានបញ្ហាត្រង់ម៉ាស៊ីន ព្រោះតែបរាជ័យដោយម៉ាស៊ីនមិនបូមប្រេងឥន្ធនៈ ។
ការប្រកាសហៅរថយន្តខ្លួនមានបញ្ហា នេះ មានម៉ូដែល ស៊េរី ២០១៣ ដល់ ២០១៥ ប្រភេទរថយន្ត Ford Taurus, Ford Flex, Lincoln MKS, Lincoln MKT និង Ford Police Interceptor ។
ក្រុមហ៊ុន Ford ដែលមានមូលដ្ឋាននៅក្រុង Dearborn ក្នុងរដ្ឋ Michigan បាននិយាយថា ខណៈដែលបញ្ហាខាងលើនេះ មិនមានអ្នករងរបួស ឬគ្រោះថ្នាក់នោះទេ ហើយក៏ផ្តល់សេវាកម្មជួសជុល ត្រង់បំពង់ចំហេះប្រេង ដោយមិនគិតថវិកាពីអតិថិជន៕
មតិយោបល់