រុស្ស៊ីៈ អង្គការឃ្លាំមើលប្រឆាំងនឹងអាជីវកម្មផ្ដាច់មុខរបស់រុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានពិន័យក្រុមហ៊ុនយក្ស Google ចំនួន ៦,៨ លានដុល្លារសហរដ្ឋអាមេរិក ពីបទរំលោភលើច្បាប់ប្រកួតប្រជែង។
សហព័ន្ធ សេវាប្រឆាំងនឹងអាជីវកម្មផ្តាច់មុខ(FAS) បានឱ្យដឹងថា Google បានបង្ខំឱ្យក្រុមហ៊ុនផលិតឧបករណ៍ទូរស័ព្ទដៃតំឡើងកម្មវិធីរបស់ខ្លួនទុកជាមុន នៅលើឧបករណ៍ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ។
ក្រុមហ៊ុន Google ត្រូវបានគេចោទប្រកាន់ពីបទដាក់កម្មវិធីរបស់ខ្លួននៅកន្លែងជាអាទិភាពនៅលើទំព័រ ដំបូងនៃឧបករណ៍ទូរស័ព្ទ ធ្វើឱ្យប៉ះពាល់ដល់កម្មវិធីផ្សេងទៀត។ សហព័ន្ធ FASបាន ឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា កម្មវិធីរបស់ Google បានរារាំងការដំឡើងកម្មវិធីបង្កើតផ្សេងទៀត៕
លោក Yelena Zayeva ប្រធាននាយកដ្ឋានទំនាក់ទំនង និងបច្ចេកវិទ្យារបស់សហព័ន្ធ FAS បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «ច្បាប់ប្រកួតប្រជែងត្រូវបានអង្កេតដោយក្រុមហ៊ុនទាំងអស់ដែលផ្គត់ផ្គង់ផលិតផលរបស់ពួកគេទៅឲ្យសហព័ន្ធរុស្ស៊ីក្នុងនោះរួមមានសាជីវកម្មពហុជាតិ »។
សហព័ន្ធ FAS ក៏បានឱ្យដឹងថាក្រុមហ៊ុន Google ត្រូវតែបង់ប្រាក់ផាកពិន័យក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់ពីការដាក់បញ្ជាផាកពិន័យនេះ បានចូលជាធរមាន៕
មតិយោបល់