អាមេរិកៈ ក្រុមហ៊ុន Walt Disney Co បាននឹងកំពុងតែពិភាក្សាជាមួយទីប្រឹក្សាហិរញ្ញវត្ថុក្នុងគោលដៅទិញបណ្ដាញសង្គម Twitter Inc ខណៈដែលក្រុមហ៊ុន Saleforce.com Inc កំពុងពិភាក្សាជាមួយធនាគារ ដើម្បីទិញ Twitter ដូចគ្នា។
ព័ត៌មាននេះ ត្រូវបានធ្លាយឡើយ ក្រោយពេល Twitter បានប្រកាសថា ខ្លួនមានបំណងចង់លក់ក្រុមហ៊ុន ហើយមកដល់ពេលនេះមិនមែនមានតែ Disney និង Saleforce.com មួយប៉ុណ្ណោះទេ គឺនៅមាន Microsoft មួយទៀតដែលចង់ទិញយក Twitter ប៉ុន្តែសម្រាប់ Facebook គឺមិនមានចំណាប់អារម្មណ៍នោះទេ។
តាមការវិភាគរបស់ Bloomberg បានឲ្យដឹងថា Disney ប្រហែលជាមានអាទិភាពខ្ពស់ជាងគេ ព្រោះថា បច្ចុប្បន្នលោក Jack Dorsey សហស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ Twitter គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុន Disney។
គួរបញ្ជាក់ផងដែរថា Twitter ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ ដោយលោក Jack Dorsey, Evan Williams, Biz Stone និង Glass និងបានក្លាយជាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពនៅឆ្នាំ ២០១២ ជាមួយនឹងអ្នកប្រើ ១០០លាននាក់ ហើយមកដល់ឆ្នាំ ២០១៦នេះ គឺមានអ្នកប្រើរហូតដល់ ៣១០លាននាក់ បើធៀបនឹង Facebook ឃើញថា ខុសគ្នាឆ្ងាយ ប៉ុន្តែ Twitter ជាបណ្ដាញសង្គមមួយ ដែលគេអាចទុកចិត្តបាន ព្រោះមាន Fake Account តិចបំផុត ខណៈដែល Facebook មានច្រើនសន្ធឹក៕
មតិយោបល់