ព័ត៌មានបច្ចេកវិទ្យា

Bill Gates សរសើរ​ Mark Zuckerberg ប៉ុន្តែអន់ចិត្តនឹងខ្លួនឯង

អាមេរិកៈ ថ្មីនេះ កំពូលមហាសេដ្ឋី Bill Gates បានកោតសរសើរពីសណ្ដានចិត្តរបស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg និងភរិយា ដែលបានចូលរួមបរិច្ចាគនូវថវិកាដ៏ច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រប់ប្រភេទ ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នៅពេលនេះ គឺ Bill Gates អន់ចិត្តនឹងខ្លួន ហើយច្រណែននឹង Mark Zuckerberg ទៅលើរឿងផ្សេងមួយ។

ថ្លែងនៅក្នុងវេទិកា Ask Me Anything ដែលធ្វើឡើងនៅលើគេហទំព័រ Reddit នាពេលថ្មីៗនេះ លោក Bill Gates បានសម្ដែងនូវការអន់ចិត្តនឹងខ្លួន ព្រមទាំងបានច្រណែនដល់ Mark Zuckerberg។

មហាសេដ្ឋីមានលុយច្រើនជាងគេ Bill Gates បាននិយាយថា កាលពីនៅរៀនវិទ្យាល័យ មេរៀនភាសា ឡាតាំង និងក្រិច លោកទទួលបាននិទ្ទេស A ប៉ុន្តែលោកបែរជាមិនអាចនិយាយភាសាក្រិច និងភាសាបរទេសបាន ក្រៅពីភាសាអង់គ្លេស។ ចំណុចនេះហើយទើបលោក ច្រណែនដល់ Mark Zuckerberg ព្រោះថា Mark Zuckerberg ជានាយកប្រតិបត្តិមួយដែលអាចនិយាយបានច្រើនភាសា ដូចជា បារាំង ហេប្រឺ(ជាភាសាមួយប្រើលក្ខណៈគ្រួសារ សម្រាប់អ្នករស់នៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង) ឡាតាំង ក្រិច ហើយថ្មីៗនេះ លោក Mark Zuckerberg បានថ្លែងសុន្ទរកថា ជាភាសាចិននៅក្នុងទីក្រុងប៉េកាំង ជាលើកដំបូងទៀតផង៕

gateszuck

មតិយោបល់