ព័ត៌មានបច្ចេកវិទ្យា

Apple ចំណាយ ៥០០លានដុល្លារ ទិញក្រុមហ៊ុនផ្ដល់សេវាកម្មតន្ត្រីរបស់កំពូលតារាចម្រៀង Jay Z

អាមេរិក៖ ប៉ុន្មានថ្ងៃនេះ មានព័ត៌មានថា ក្រុមហ៊ុន Apple បាននិងកំពុងចរចាទិញក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming Music ឈ្មោះ Tidal ជាកម្មសិទ្ធិរបស់កំពូលតារាចម្រៀងរ៉េប Jay Z ប៉ុន្តែមិនមានព័ត៌មានទម្លាយមកថា ក្រុមហ៊ុន Apple ទិញក្នុងតម្លៃប៉ុន្មាននោះទេ។

ដោយឡែកនៅពេលនេះ លោក Piper Jaffray អ្នកវិភាគមកពី Gene Munster បានឲ្យដឹងថា ក្រុមហ៊ុន Apple ហ៊ានឲ្យតម្លៃ ៥០០លានដុល្លារអាមេរិក ដើម្បីទិញក្រុមហ៊ុន Tidal ពីលោក Jay Z ដែលតម្លៃនេះ ត្រូវបានមើលឃើញថា ច្រើនជាង ៩ដង នៃតម្លៃដើម ដែលលោក Jay Z បានចំណាយ ៥៦លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៥។

គួរបញ្ជាក់ផងដែរថា ការទិញក្រុមហ៊ុន Tidal ត្រូវបានគេមើលឃើញថា Apple ចង់ពង្រីកឥទ្ធិពលបន្ថែមនៃសេវាកម្ម iTunes ព្រោះថា Tidal បានកុងត្រាជាមួយកំពូលតារាចម្រៀងល្បីៗរបស់អាមេរិកជាច្រើនរូប៕

app;e

មតិយោបល់