ព័ត៌មានបច្ចេកវិទ្យា

Yoshinori Ohosumi អ្នកវិទ្យាសាស្រ្ដជប៉ុន ឈ្នះពានណូបែលផ្នែកឱសថសាស្រ្ត

ជប៉ុនៈ លោក Yoshinori Ohosumi ជនជាតិជប៉ុន ទទួលពានរង្វាន់ណូបែល ផ្នែកឱសថសាស្រ្តប្រចាំឆ្នាំ២០១៦នេះ សម្រាប់របកគំហើញថ្មី របស់លោកពាក់ព័ន្ធនឹងយន្ដការ Autophagy ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Bloomberg នារសៀលថ្ងៃច័ន្ទ ទី៣ ខែតុលា ឆ្នាំ២០១៦ ។

បើតាមគណៈកម្មាធិការ ណូបែលន័រវេស បានប្រកាសនៅរសៀលថ្ងៃច័ន្ទនេះថា អ្នកវិទ្យាសាស្ត្រជប៉ុន លោក Ohsumi មកពី វិទ្យាស្ថានបច្ចេកវិទ្យាជប៉ុន បានរកឃើញនូវមូលហេតុ ដែលជាដើមចមនៃ Autophagy គឺរបៀបនៃការស្លាប់ ឬបំផ្លាញបន្តិចម្តងៗ នៃកោសិកា ក្នុងរាងកាយមនុស្ស។ ការស្រាវជ្រាវរបស់លោក Yoshinori Ohosumi ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដោយសារតែវា អាចជួយពន្យល់អំពីភាពខុសឆ្គង នៅក្នុងប្រភេទនៃជំងឺផ្សេងៗជាច្រើន រួមទាំងជំងឺមហារីក និងជំងឺស្លាប់សិរីរាង្គលើដងខ្លួន មនុស្សទៀតផង។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ដែលលោក Yoshinori Ohosumi ក៏អមមកជាមួយនូវទឹកប្រាក់ $936,000 អាមេរិក ផងដែរ ៕

Yoshinori Ohosumi

មតិយោបល់