ព័ត៌មានបច្ចេកវិទ្យា

របៀបបំប្លែងវីដេអូស្កុបៗមកជាវីដេអូធម្មតានៅលើ iPhone ឬ iPad

ក្រុមហ៊ុន Apple បានដាក់ចេញមុខងារថតវីដេអូសកម្មភាពយឺតៗនៅលើទូរសព្ទ iPhone និង iPad ចាប់ពី iOS ជំនាន់ទី ៩ មក។ ថ្វីត្បិតតែវីដេអូប្រភេទនេះ ពិសេសប្លែកពីវីដេអូធម្មតាក៏ពិតមែន ប៉ុន្តែ វាស៊ី Memory ក្នុងម៉ាស៊ីនទូរសព្ទរបស់លោកអ្នកច្រើនទៅតាមប្រវែងរបស់វាផងដែរ។ ដូច្នេះ ប្រសិនបើមិនចង់លុបវាចោល លោកអ្នកអាចធ្វើការបំប្លែងវាមកជាវីដេអូធម្មតាវិញបានដើម្បីកាត់បន្ថយទំហំឯកសាររបស់វា តាមវីធីខាងក្រោម៖

របៀបអនុវត្ត:

១- បើកកម្មវិធី Photos នៅទូរសព្ទ iPhone របស់លោកអ្នក

២- បើកវីដេអូសកម្មភាពស្កុបៗដែលលោកអ្នកចង់បំប្លែង

៣- ចុចលើប៊ូតុង Edit

៤- លោកអ្នកនឹងឃើញរបស់របាររុញពីរនៅខាងក្រោមវីដេអូ សូមរុញរបារទាំងពីរនោះបញ្ចូលគ្នា

៥- សូមចុចលើប៊ូតុង Done ជាការស្រេច៕

មតិយោបល់