ព័ត៌មានបច្ចេកវិទ្យា

Samsung ណែនាំឲ្យអតិថិជនផ្អាកប្រើ Galaxy Note 7 មួយរយៈសិន

សេអ៊ូលៈ ក្រុមហ៊ុន Samsung មិនត្រឹមតែផ្អាកការផលិត Galaxy Note 7 ជាបណ្ដោះអាសន្ននោះទេ នៅថ្ងៃនេះ បានប្រកាសផ្អាកលក់ និងប្រាប់ទៅកាន់​អតិថិជនទាំងអស់​ឲ្យឈប់ប្រើ និង​បិទដោយរក្សាទុក​មួយរយៈសិន ដើម្បីរង់ចាំការស៊ើបអង្កេតទៅលើករណីផ្ទុះឆេះនាពេលថ្មីៗនេះ។

ក្រុមហ៊ុនចែកចាយ Samsung នៅសហរដ្ឋអាមេរិក និងនៅអូស្ត្រាលី បានផ្អាកលក់ Galaxy Note 7 ជា​បណ្ដោះអាសន្ន បន្ទាប់ពីមានករណីផ្ទុះឆេះ Galaxy Note 7 នៅលើយន្តហោះដឹកអ្នកដំណើរ​ ខណៈ​ត្រៀមហោះហើរ ដោយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ។

នៅតៃវ៉ាន់ ថ្មីៗនេះ ក៏មានករណីផ្ទុះឆេះ Galaxy Note 7 ថ្មី ដែលទើបប្ដូររួចដែរ ដោយករណីផ្ទុះឆេះនេះ ខាងក្រុមហ៊ុន Samsung មិនបានចោទប្រកាន់ទៅលើថ្ម ដូចករណីកាលពីដើមខែកញ្ញាឡើយ ប៉ុន្តែអ្វី​ដែល​សំខាន់នៅពេលនេះគឺ Samsung បានប្រកាសផ្អាកផលិត ផ្អាកលក់ និង​ណែនាំឲ្យអតិថិជន បិទ​ Galaxy Note 7 ចោលមួយរយៈ រង់ចាំលទ្ធផលនៃការស៊ើបអង្កេតបង្ហាញ ទើបចេញសេចក្ដីប្រកាសថ្មី៕

samsung-electronics-galaxy-note-7

ប្រភព៖ Reuters

មតិយោបល់