នៅលើបណ្ដាញសង្គមយក្ស Facebook ពោរពេញដោយការចែករំលែក និងការ Post ជាច្រើនប្លែកៗពីគ្នា ឥតឈប់ឈរ ដែលបង្កនូវភាពធុញទ្រាន់រវាងមិត្តគ្នាឯង ក៏អាចថាបាន។ ហើយប្រសិនបើប្រិយមិត្ត មានអារម្មណ៍ថាធុញ និងលែងចង់ឃើញរាល់ការ Post ដោយមិត្តណាម្នាក់នោះ សូមកុំទាន់អាលសម្រេចចិត្ត Unfriend គេភ្លាមៗអី ព្រោះថា មានវិធីមួយហៅថា Unfollow ដែលអាចបញ្ឈប់ការបង្ហាញចេញ រាល់អ្វីដែលមិត្តម្នាក់នោះបាន Post នៅលើ Facebook តែមិនឲ្យគេដឹងខ្លួនឡើយ។
#របៀប Unfollow Friend នៅលើបណ្ដាញ Facebook
១) ចូលទៅកាន់គណនី Facebook របស់មិត្តភក្តិណាមួយដែលចង់ Unfollow
២) បន្ទាប់មក ចុចលើប៊ូតុង Following នឹងឃើញមានជម្រើសបី
៣) បន្ទាប់មកទៀត គ្រាន់តែចុចលើពាក្យថា Unfollow
៤) ក្រោយមក អ្នកនឹងឃើញសារមួយនៅពីក្រោមបង្ហាញថា «អ្នកនឹងលែងឃើញរាល់ការ Post ដោយមិត្តម្នាក់នេះតទៀតហើយ»៕
@កុំភ្លេចចែករំលែកគន្លឹះខ្លីៗ និងងាយៗ បែបនេះទៅដល់បងប្អូន និងមិត្តជិតស្និទ្ធរបស់អ្នកឲ្យបានដឹងផង!
មតិយោបល់