ម៉ូតូបុកជាមួយរ៉ឺម៉ក បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម​បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចណ៍មួយដែលម៉ូតូបុកជាមួយរ៉ឺម៉ក បណ្តាលឲ្យមានមនុស្ស២នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២២ ទីតាំងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕  

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ ជាមុខសញ្ញាក្មេងទំនើង ដែលបង្កចលាចលតាមដងផ្លូវ ដោយប្រើជំពាមកៅស៊ូបាញ់ទៅលើគេឯង

ក្រចេះៈ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងក្រចេះ នៅព្រលប់ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនយុវជន២នាក់ ក្នុងចំណោមគ្នីគ្នា៣នាក់ ដែលសុទ្ឋតែជាមុខសញ្ញាក្មេងទំនើង ធ្លាប់បានបង្កចលាចលតាមដងផ្លូវសាធារណៈ ដោយប្រើជំពាមកៅស៊ូបាញ់ទៅលើគេឯង។ ពួកគេទាំងពីសុទ្ឋសឹងតែមានទីលំនៅ ក្នុងក្រុងក្រចេះ។ ក្រោយឃាត់ខ្លួន ជំនាញគ្រឿងញៀនក្រុងក្រចេះ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកនោម(លទ្ធផល វិជ្ជមាន ទាំង០២នាក់) ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួន…

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ស្លាប់ ពេលបញ្ជូនទៅសង្រ្គោះ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់អាយុ១៧ឆ្នាំស្លាប់ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២២ តាមបណ្តោយផ្លូវ៣០ម៉ែត្រ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

គ្រូពេទ្យម្នាក់បែកគំនិត មកចាប់របរប្លន់ម៉ូតូ ត្រូវអាវុធហត្ថភ្នំពេញ ឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេករបស់ Phnom Penh Gendarmerie បានឲ្យដឹងថា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ធាក់ជនរងគ្រោះយកម៉ូតូ១គ្រឿង នៅចំណុច ស្តុប ផ្លូវ១០០៣កែង ផ្លូវ៩២ មុខផ្សារទំនើប អ៊ីអន២ ភូមិបាយ៉ាប…

សមត្ថកិច្ចបញ្ជូនជនសង្ស័យជំនាញលួចគាស់ទ្រព្យសម្បត្តិអ្នកដទៃទៅការិយាល័យជំនាញ ចាត់ការបន្តតាមនិតិវិធី

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ ជាសញ្ញាចោរលួចយ៉ាងសកម្ម ទោះបីផ្ទះជាប់របងគ្នាក៏មិនលើកលែងដែរក្នុងភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលសិរីសោភ័ណ ស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។…

គ្រោះថ្នាក់២ករណីផ្សេងគ្នាបណ្តាលឲ្យមនុស្សស្លាប់២នាក់នៅស្រុកសំបូរ

ក្រចេះៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីនៅលើកំណាត់ផ្លូជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង)ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កើតឡើងបណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់។ ករណីទី១កើតហេតុនៅវេលាម៉ោង១៦ និង៥៥នាទី នៅក្នុងភូមិអូរព្រះ ចន្លោះគីឡូម៉ែត្រលេខ៤១៣-៤១៤រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់១នាក់(ស្រី)និងរបួសធ្ងន់១នាក់(ស្រី)(មិនស្គាល់អត្តសញ្ញាណរថយន្តនិងអ្នកបើកបរ)។ មុនកើតហេតុភាគីរថយន្តបានធ្វើដំណើរក្នុងល្បឿនលឿនពីត្បូងទៅជើង(ជំនាញបានកំពុងស្រាវជ្រាវអន្តគមន៍រករថយន្តបង្កមូលហេតុ)។ ករណីទី២កើតឡើងនៅវេលាម៉ោង១៨និង៥នាទី នៅចន្លោះគីឡូម៉ែត្រលេខ៤០០-៤០១ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង រវាងម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ(ប្រុស)។ មុនកើតហេតុធ្វើដំណើរក្នុងទិសដៅត្បូងទៅទិសខាងជើងលុះមកដល់ចំណុចកើតភាគីគោយន្តបត់ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យភាគីម៉ូតូជ្រុលបត់ពីក្រោយតែម្តង។ករណីនេះកម្លាំងនគរបាលចរាចរណ៍កសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕  

ម៉ូតូដឹកនំប៉័ង បុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យមានមនុស្សស្លាប់ភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូដឹកនំប៉័ង បុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕  

សមត្ថកិច្ចបង្រ្កាបចោរលួចម៉ូតូបានម្នាក់ និងដកហូតប្រគល់ជូនជនរងគ្រោះវិញ

កំពង់ស្ពឺៈ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោក សម សាមួន ស្នងការនគរ បាលខេត្ដ កំពង់ស្ពឺ លោក ខឹម សាម៉ុ ន អធិការស្រុក ឧដុង្គ ដោយមានកិច្ចសហការល្អ ពីជំ នាញ ពាក់ ព័ន្ធ កំលាំង…

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូនៅក្នុងកោះពេជ្រ

ភ្នំពេញៈ យោងតាមផេករបស់ Phnom Penh Gendarmerie បានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីយប់ឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ នៅក្នុង កោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន…

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ទាំងយប់នៅខណ្ឌសែនសុខ

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃ២៩ ខែមករា ឆ្នាំ២០២២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។