ព័ត៌មានជាតិ

គ្រូពេទ្យម្នាក់បែកគំនិត មកចាប់របរប្លន់ម៉ូតូ ត្រូវអាវុធហត្ថភ្នំពេញ ឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេករបស់ Phnom Penh Gendarmerie បានឲ្យដឹងថា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ធាក់ជនរងគ្រោះយកម៉ូតូ១គ្រឿង នៅចំណុច ស្តុប ផ្លូវ១០០៣កែង ផ្លូវ៩២ មុខផ្សារទំនើប អ៊ីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី កាលពីនៅវេលាម៉ោង ៧.៤០នាទីព្រឹក ថ្ងៃទី២៩ ២០២២។
ជនសង្ស័យឈ្មោះ ហេង ពិសី ហៅ វិរ: ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរពេទ្យ ស្នាក់នៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានជិះ pass app មកចុះនៅ ស្តុបអ៊ីអន២ ហើយអង្គុយរង់ចាំធ្វើសកម្មភាព ធាក់គេយកម៉ូតូ រហូត ឃើញនារីម្នាក់ជិះម៉ូតូស្កុបពី តែម្នាក់ឯង ឈប់ស្តុបក្រហម រូបគេក៏ធ្វើសកម្មភាព ធាក់រុញច្រាន នារីម្នាក់នោះ ធ្លាក់ពីលើម៉ូតូ រួចឡើងជិះម៉ូតូគេចខ្លួន ស្រាប់តែនាទីម្នាក់នោះបានស្ទុះមកចាប់ជនសង្ស័យភ្លាមៗ និងស្រែកឆោឡោ ផ្អើលដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅមូលដ្ឋាន អហខណ្ឌសែនសុខ តែម្ដង។ ចំណែកម៉ូតូត្រូវបាន អាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញ៕

 

មតិយោបល់