រថយន្ត២គ្រឿងប៉ះគ្នា នៅផ្លូវជាតិលេខ៥ ចរចារតឹងសរសៃកមិនចប់ សមត្ថកិច្ចនាំទៅប៉ុស្តិ៍

បាត់ដំបង: ភ្នាក់ងារPost Newsបានឲ្យដឹងថា កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ មានករណីរថយន្តប៉ះគ្នាជាមួយរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៥ ម្ចាស់រថយន្តទាំងសងកំពុងចរចារយ៉ាងតឹងសរសៃក តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចភូមិអណ្តូងចេញ ឃុំអូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្បែរសុីម៉ាក់កម្ចាត់មីន ។ បច្ចុប្បន្ន…

First News : ម៉ូតូប៉ះម៉ូតូមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បាក់ជើងអ្នកជិះពីក្រោយម្នាក់

ភ្នំពេញ: បុរសម្នាក់បាក់ជើង ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូប៉ះនិងម៉ូតូ ដែលជនរងគ្រោះជាអ្នកជិះពីក្រោយ ។ ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ នៅតាមបណ្តោយសហព័ន្ធរុស្សុី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ។ សម្រាប់ព័ត៌មានលម្អិតPost Newsនឹងផ្សាយជូនបន្តទៀត ៕

រហូតមកទល់ពេលនេះ ម្ចាស់រថយន្តបុករះនៅផ្លូវមុន្នីវង្ស មិនទាន់ដឹងខ្លួននៅឡើយ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៤និង៤១នាទីល្ងាចថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ ជនបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅតាមបណ្តោយផ្លូវមុន្នីវង្សត្រូវបានសមត្ថកិច្ចកំពុងយាមកាមយ៉ាងតឹងរឹង នៅជាន់ទី២នៃមន្ទីរមិត្តភាពខ្មែរ សូវៀត ហៅថាពេទ្យរុស្សុី ជនបង្កកំពុងតែសម្រាកព្យាបាលដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ។ ក្នុងនោះជនរងគ្រោះទាំងអស់ក៏កំពុងតែសម្រាកព្យាបាលនៅជាន់ទី២ដែរ ។ សម្រាប់ព័ត៌មានវិវឌ្ឍន៍យ៉ាងណាទៀតនោះPost Newsនឹងផ្សាយជូនបន្តទៀត ៕ https://youtu.be/vfdrC3TF0LQ

អ្នកលក់កន្ទុយលេខ(ឆ្នោត)៣នាក់ត្រូវបានសមត្ថកិច្ចឲ្យចុះកិច្ចសន្យាបញ្ឈប់

បាត់ដំបង: ភ្នាក់ងារPost Newsបានឲ្យដឹងថា របាយករណ៍ពីស្រុករុក្ខគិរីកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នគរបាលស្រុករុក្ខគិរីបានចុះធ្វេីការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកលក់កន្ទុយលេខ(ឆ្នោត)ឲ្យបញ្ឈប់បានចំនួន៣នាក់ ទី១មានឈ្មោះណាត ណមភេទប្រុសអាយុ36ឆ្នាំនៅភូមិទួលគគីរឃំុស្តុកប្រវឹុក ទី២មានឈ្មោះអឿន ជីវន្ត័ ភេទស្រីអាយុ28ឆ្នាំនៅភូមិព្រៃខ្លូតឃំុព្រៃត្រឡាច ទី៣មានឈ្មោះ ឈិន ឈាន ភេទប្រុសអាយុ39ឆ្នាំនៅភូមិទួលគគីរឃំុស្តុកប្រវឹុក ។ គួរបញ្ជាក់ផងដែរថានេះជាករណីបង្ក្រាបល្បែងសុីសងខុសច្បាប់ នៅក្នុងប្រទេសដើម្បីកាត់បន្ថយនូវករណីខុសច្បាប់នានា…

កម្មករសំណង់ម្នាក់ជួញដូរគ្រឿងញៀននៅស្រុកអង្គស្នួល ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាល: ភ្នាក់ងារPost Newsបានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នៅចំណុចខ្នងប្រឡាយ ភូមិត្រពាំងក្រពើ ឃំុ​ក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួន ខណៈដែលកំពុងជួញដូរគ្រឿងញៀន ។ លោក មាន សំណាង…

Update : ឃាត់ខ្លួនគូស្នេហ៍មួយគូ និងថ្នាំញៀន៦កញ្ចប់នៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា ជនសង្ស័យប្រុសស្រី ២នាក់ ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការចុះបង្ក្រាបជាក់ស្តែងនៅក្នុងផ្សារតាប៊ុន និងដកហូតថ្នាំញៀន ៦កញ្ចប់ កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅក្នុងផ្សារតាប៊ុន ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។…

Update : ខូចនៅតែខូច ! បុរសខ្មែរឥស្លាមម្នាក់បោកម៉ូតូអ្នកជិតខាងទុកឲ្យប្រពន្ធមានផ្ទៃពោះរ៉ាប់រងហើយដាក់កំហុសមិត្តភក្តិ

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅជួយអន្តរាគមន៍ បន្ទាប់ពី ចាញ់បោកបុរសជនជាតិខ្មែរឥស្លាម ម្នាក់អស់ម៉ូតូ១គ្រឿងកាលពី២ថ្ងៃមុន ដោយជននោះបានខ្ចីជិះហើយយកទៅបញ្ចាំ ប៉ុន្តែបានកុហកប្រពន្ធថា ត្រូវជនម្នាក់ទៀតខ្ចីជិះបន្តយកទៅបញ្ចាំទេមិនមែនខ្លួនជាអ្នកបញ្ចាំឡើយ ។ ខណៈនោះហេតុតែប្រពន្ធមិនចង់ ឲ្យប្ដីមានបញ្ហាក៏នាំទៅលស់យកមកវិញស្រាប់តែជននោះមិនព្រមយកលុយទៅលស់យកម៉ូតូទៅប្រគល់ឲ្យម្ចាស់គេវិញឡើយ គឺបានយកលុយទៅផឹកសុីបន្តរហូតដល់អស់រួចគេចខ្លួនបាត់ចោលប្រពន្ធមានផ្ទៃពោះ៨ខែ ហើយក៏ត្រូវបាន…

ប្រជាពលរដ្ឋគួរតែចូលរួម ដើម្បីជួយកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ: កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី២៨និង២៩ ខែមីនា ឆ្នាំ២០១៧ បានចុះជួយសម្រួលបញ្ហាកកស្ទះចរាចរណ៍នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណង៖ – អប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបើកបរមិនគោរពច្បាប់ និងជិះបញ្ច្រាស់ផ្លូវ – ជួយសម្រួលចរាចរណ៍ជូនប្អូនៗសិស្សសាលា និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នៅចំណុចកកស្ទះ ឲ្យមានភាពងាយស្រួល និងមានសុវត្ថិភាព – ការពារបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់ធ្វើលំហាត់ប្រាណនាពេលព្រលឹមទៀបភ្លឺ…

ល្ងាចនេះ ខេត្តព្រះសីហនុនឹងមានភ្លើងប្រើវិញហើយ !

ព្រះសីហនុ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីខេត្តព្រះសីហនុបានឲ្យដឹងថា អគ្គិសនីខេត្តព្រះសីហនុនឹងសុំធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ ចាប់ពីម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង៤និង៣០នាទីល្ងាច នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ។ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖

Update : ACU បញ្ជូនខ្លួនលោក ហង្ស សាមឿន ទៅដល់តុលាការខេត្តបន្ទាយមានជ័យហើយ

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថាបើយោងការបញ្ជាក់របស់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តាមបណ្ដាញទំនាក់ទំនងសង្គម Telegram នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ថា អង្គភាពប្រឆាំងអំពើពុករលួយបាន បញ្ជូនលោក ហង្ស សាមឿន ដល់តុលាការបន្ទាយមានជ័យហើយ ហើយតុលាការបានពិនិត្យភស្តុតាង សួរចម្លើយ និងបានទទួលចោទប្រកាន់ជនសង្ស័យហើយ…