ក្មេងស្រីម្នាក់រអិលជើងធ្លាក់ទឹកស្រះ បណ្តាលឲ្យស្លាប់យ៉ាអាណោចអាធ័ម!

ប៉ៃលិនៈ មានករណីក្មេងលង់ទឹក បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចស្ថិតក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សាកសពក្មេងរងគ្រោះមានឈ្មោះ ចុង ស្រីណុច ភេទស្រី អាយុ ៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ក្មេងស្រីនេះមានម្តាយឈ្មោះ…

ហ៊ីយ៉ាន់ដាយ ដាច់ហ្វ្រាំងជ្រុលទៅបុកសាំយ៉ុង២គ្រឿង និងម៉ូតូកង់បី បណ្តាលឲ្យស្លាប់ម្នាក់!

កំពង់ចាមៈ មានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយបើកចុះពីលើស្ពាន បានដាច់ហ្វ្រាំងជ្រុលទៅបុករថយន្តសាំយ៉ុង២គ្រឿង និងរ៉ឺម៉កកង់បី១គ្រឿងទៀត ដែលបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានគីហ្សូណា(ត្រើយខាងលិច) ដែលស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុមានម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ដែលមានពាក់សា្លកលេខកំពង់ចាម3A-1020…

Update៖ រថយន្តកុងតឺន័រក្រុមហ៊ុនផែរស្ងួតតេងឡាយ បានទៅបុកបង្គោលភ្លើង១ដើមបាក់ដាច់ជាប់នឹងក្បាលឡាន

ភ្នំពេញៈ រថយន្តដឹកកុងតឺន័រ១គ្រឿងរបស់ក្រុម ហ៊ុនផែស្ងួតតេងឡាយ មិនដឹងថាអ្នកបើកបរងងុយដេក ឬស្រវឹងស្រានោះឡើយ បានបើកបរជ្រុលទៅបុក បង្គោលភ្លើងថ្ម១ដើមបានបាក់ និងដាច់ខ្សែកាប្លិ៍ភ្លើង២ខ្សែធ្លាក់មកដី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលបង្គោលភ្លើងខាងលើនោះស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីពិភពថ្មី ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា…

ពេជ្រ សោភា និងStep បរិច្ចាគ៧បទ ជួយមន្ទីរពេទ្យគន្ធបុប្ផា

នៅថ្ងៃទី២៩ កញ្ញា នេះ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា នឹងស្ម័គ្រចិត្តច្រៀងនៅក្នុងព្រឹត្តិការណ៍កម្រាលព្រំរបស់គ្រួសារតារាកម្ពុជាដល់ទៅ៧បទតែម្ដង ជាមួយនឹងដៃគូរបស់ខ្លួនគឺលោក Step ដោយវត្តមានរបស់អ្នកនាង និងដៃគូត្រូវបានហ្វេនហ្វេននៅក្នុងសាកលវិទ្យាល័យន័រតុនទាំងមូល ដែលជាម្ចាស់កម្មវិធីជឿជាក់យ៉ាងខ្លាំង ថាអ្នកនាងពិតជាធ្វើអោយកក្រើកសម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះ។ នេះជាការបរិច្ចាគមួយគួរអោយសរសើររបស់អ្នកនាងពេជ្រ សោភា ក្រោយពេលអ្នកនាងបានក្លាយជាតារាចម្រៀងល្បីល្បាញលំដាប់ប្រទេសដែលមានយុវវ័យភ្លូកទឹកភ្លូកដីគាំទ្រ ដើម្បីកម្មវិធីសប្បុរសធម៌ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ អ្នកនាងពេជ្រ សោភា…

តារា១៣ដួង ប្រកាសជែងគ្នា លើកម្រាលព្រំ ថ្ងៃទី២៩ កញ្ញា នេះ

នៅក្នុងព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌ដែលនឹងធ្វើនៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ នៅថ្ងៃទី២៩ កញ្ញា តារាល្បីឈ្មោះ១៣រូប ដោយក្នុងនោះមានតារាប្រុសចំនួន៤រូប សុទ្ធតែបានសម្រិតសម្រាំងឈុតសំលៀកបំពាក់យ៉ាងពិសេស ដើម្បីត្រៀមបង្អួតនៅក្នុងថ្ងៃនោះ។ តារាទាំង១៣រូបសុទ្ធតែត្រូវបានទទួលស្គាល់ថាជាតារាឡើងកូដ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងវិថីសិល្បៈនាពេលបច្ចុប្បន្ន ដែលពិតជាញ៉ាំងអោយព្រឹត្តិការណ៍ដើរម៉ូដនៅលើកម្រាលព្រំជាទ្រង់ទ្រាយធំនេះ នឹងទទួលបានភាពទាក់ទាញ។ យោងតាមតារាងកម្មវិធីតារាទាំង១៣រូប នឹងដើរបង្ហាញឈុតពិសេសរបស់ខ្លួននៅវេលាម៉ោង៥ល្ងាច ដើម្បីទុកពេលអោយតារាល្បីៗយ៉ាងកុះករផ្សេងទៀតបង្ហាញសមត្ថភាពច្រៀងរាំ កំប្លែង និងអត្ថាធិប្បាយកម្មវិធី។ តារាទាំង១៣នោះរួមមាន លោកអ៊ុន សុធា តារាល្បីឈ្មោះ…

មានវីដេអូ៖ រយន្តនីសាន់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ទៅបុកជាមួយម៉ូតូស្កុបពី មានអីត្រូវខាតអស់៥០ដុល្លារថ្លៃសំណង!

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្ត នីសាន់ ពណ៌ស្ករ១គ្រឿង ហើយនឹងម៉ូតូស្កុបពី ពណ៌ស្ករដូចគ្នានោះ បង្ករឲ្យយុវតីម្នាក់ដែលជាសិស្សសាលាបានរងរបួសយ៉ាងដំណំ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ទីតាំងស្ថិតនៅនៅតាមបណ្តោយផ្លូវវេងស្រេង កែងនឹងស្តុបបត់ចូលផ្សារទួលពង្រ ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាឲ្យដឹងថា…

មានវីដេអូ៖ អត់អីរើសទៅរើសគ្រឿងញៀនដាក់ក្នុងហោប៉ៅ ប៉ូលិសឆែកឃើញចាប់វាយខ្នោះទាំងយប់!

ភ្នំពេញៈ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន២កញ្ចប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សុភ័ណ្ឌ ចាន់ដារ៉ា ហៅទុយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្មាក់នៅផ្ទះលេខ១០១…

បង្ក្រាប ទីតាំងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ ចំនួន៣ទីតាំង និងឃាត់ខ្លួនប្រុសស្រីចំនួន២០នាក់!

បាត់ដំបងៈ ផ្តើមចេញពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង នគរបាលទទួល បន្ទុកផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។ នៅវេលាម៉ោង១ រសៀល…

រ៉ឺម៉កឡាំប៉ាតាបុករថយន្តបាឡែន បណ្តាលឲ្យរងការខូចខាតទាំងសងខាង!

ភ្នំពេញៈ រ៉ឺម៉កឡាំប៉ាតាបុករថយន្តបាឡែន បណ្តាលឲ្យរងការខូចខាតទាំងសងខាង រីឯអ្នកបើករ៉ឺម៉កឡាំប៉ាតារងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៩១កែងផ្លូវ៦១៤ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីតៃកុងរថយន្តខាងលើបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកបាឡែន ពណ៌សពាក់ ស្លាកលេខភ្នំពេញ2AO-0991 តាមបណ្តោយផ្លូវ២៩១ ទិសដៅពីជើងទៅត្បូងបំណងដឹកប្រពន្ធដែលមានផ្ទៃពោះទៅពិនិត្យសុខភាព លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរ៉ឺម៉កឡាំប៉ាតាអត់ស្លាកពណ៌ស បើកដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវ៦១៤ ទិសដៅពីលិចទៅកើត…

បុរសម្នាក់ជិះរថយន្តទំនើបបានចុះមកវាយបុរសម្នាក់ទៀត១ដៃ ដែលកំពុងជិះម៉ូតូ ដោយមិនដឹងពីមូលហេតុ!

ភ្នំពេញៈ ហេតុការណ៍មួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរតាមផ្លូវ ខណៈពេលដែលឃើញបុរសម្នាក់ជិះរថយន្តទំនើបពណ៌ស មួយគ្រឿងបានផ្ទុះកំហឹងយ៉ាងខ្លាំងជាមួយបុរសអ្នកជិះម៉ូតូ រហូតចុះពីលើរថយន្តមកវាយមួយដៃ។ ហេតុការខាងលើនេះកើតឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខច្រកចេញ ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងវិថីនោះបានបញ្ជាក់ថា គេមិនបានស្គាល់អត្តសញ្ញាណភាគីទាំងសងខាងនោះឡើយ តែបុរសដែលបង្ករហិង្សា នោះគឺជិះរថយន្តទំនើបមួយគ្រឿងដែលមានពាក់ស្លាកលេខ 2AG-7262 រួមដំណើរជាមួយស្ត្រីម្នាក់។…