ព័ត៌មានជាតិ

មានវីដេអូ៖ រយន្តនីសាន់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ទៅបុកជាមួយម៉ូតូស្កុបពី មានអីត្រូវខាតអស់៥០ដុល្លារថ្លៃសំណង!

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្ត នីសាន់ ពណ៌ស្ករ១គ្រឿង ហើយនឹងម៉ូតូស្កុបពី ពណ៌ស្ករដូចគ្នានោះ បង្ករឲ្យយុវតីម្នាក់ដែលជាសិស្សសាលាបានរងរបួសយ៉ាងដំណំ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ទីតាំងស្ថិតនៅនៅតាមបណ្តោយផ្លូវវេងស្រេង កែងនឹងស្តុបបត់ចូលផ្សារទួលពង្រ ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវតីម្នាក់ដែលជាសិស្សសាលាបានជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស្ករ ដែលពាក់ស្លាកលេខ ភ្នំពេញ 1CN-7771 បានបើកចេញពីហ្ការ៉ាស់សាំងតេលា ដែលនៅក្បែរនោះក្នុងទិសដៅពីលិចទៅកើត ក្នុងបំណងចង់ឆ្លងផ្លូវ ពេលនោះដោយឃើញសភាពផ្លូវស្ងាត់ក៏បានឆ្លង តែឆ្លងមិនទាន់ផុតផង ក៏ត្រូវបានរថយន្តម៉ាកនីសាន់ ពណ៌ស្ករ១គ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2AP-5791 បើកបរក្នុងទិសដៅពីកើតទៅលិច រួចបានបើកឆ្លងផ្លូវបត់ចូលច្រកផ្សារទួលពង្រ ស្របពេលនោះម៉ូតូជនរងគ្រោះកំពុងបើកឆ្លងដូចគ្នា ក៏បានបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យយុវតីដែលជាសិស្សសាលានោះបានរងរបួសយ៉ាងដំណំ ហើយត្រូវបានបងប្អូនសាច់ញ្ញាតិបញ្ជូនទៅមន្ទីពេទ្យ ដើម្បីធ្វើរការព្យាបាលផងដែរ។

ក្រោយពេលកើតហេតុយ៉ាងយូរទើបតំណាងភាគីទាំងសងខាងសម្រេចចិត្តធ្វើការសម្របសម្រួលគ្នានៅនឹងកន្លែង ដោយភាគីខាងរថយន្តព្រមសងសំណងទៅខាងជនរងគ្រោះនូវទឹកប្រាក់ចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿង៕

មតិយោបល់