CNM ចាប់ផ្តើមធ្វើព្យុះភ្លៀងជាថ្មីម្តងទៀត

បន្ទាប់ពីខកខាន ការស៊ុតរួមគ្នា ជាច្រើនប្រកួតកន្លងមក នៅពេលនេះ ខ្សែប្រយុទ្ធកំពូលទាំង៣ Edinson Cavani, Neymar និង Kylian Mbappe បានចាប់ផ្តើមស៊ុត​រួមគ្នា​ជាថ្មីម្តងទៀតហើយ។ ជាក់ស្តែងណាស់ ក្នុងការធ្វើដំណើរទៅកាន់ទឹកដី របស់ក្រុម Rennes ខ្សែប្រយុទ្ធជួរមុខទាំង៣ របស់ក្រុម Paris Saint…

ប៉ះក្រុមខ្លាំងមិនចាញ់ មកចាញ់ក្រុម Udinese

ក្រុមយក្សអីតាលី Inter Milan បានស្គាល់ការបរាជ័យលើកដំបូង ក្នុងរដូវកាលនេះហើយ ដែលការបរាជ័យនេះ នៅក្នុងទឹកដីរបស់ពួកគេទៀត ក្រោម​ថ្វីជើងក្រុម Unidese ។ បន្ទាប់ពីជាច្រើនប្រកួតកន្លងមក Inter Milan មិនស្គាល់ពាក្យថាចាញ់ នៅឡើយនោះ ពេលនេះ ក្រុមដែលកំពុងឡើងកូដមួយនេះ បានភ្លក់រសជាតិ ចាញ់​ការប្រកួតដំបូងហើយ។ ជាក់ស្តែងណាស់…

Free kick ១គ្រាប់របស់ Ronaldo ធ្វើឲ្យ Real Madrid បង្កើតកំណត់ត្រាថ្មី

កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានស៊ុត Free kick ១គ្រាប់ ជួយឲ្យក្រុមអធិរាជស Real Madrid ឈ្នះពាន FIFA Club World Cup នៅអារ៉ាប់រួមឆ្នាំនេះជាថ្មីម្តងទៀត។ យ៉ាងណាវិញនោះ ១គ្រាប់យ៉ាងស្អាត របស់កំពូល​ខ្សែប្រយុទ្ធ ចាស់វស្សារូបនេះ…

Hun Sen Cup៖ តើ អគ្គិសនីកម្ពុជា នឹង ​ព្រះខ័នរាជស្វាយរៀង ក្រុមណាអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ល្ងាចនេះ?

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ដោយក្រុមបាល់ទាត់ អគ្គិសនីកម្ពុជា ត្រូវទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើទីលានស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង។ សម្រាប់ក្រុមម្ចាស់ផ្ទះ ក្នុងជំនួបល្ងាចនេះ លោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកបាននិយាយថា យើងនឹងប្រើទម្រង់ការពារឲ្យបានច្រើន…

Hun Sen Cup៖ តើ បឹងកេត អាចសងសឹក​ ណាហ្គាវើល បានទេល្ងាចនេះ?

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ដោយក្រុមបាល់ទាត់ បឹងកេត ត្រូវទទួលស្វាគមន៍ ណាហ្គាវើល នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ។ មុនការប្រកួតមកដល់លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត នឹងប្រើទម្រង់លេងបែបប្រយុទ្ធច្រើន ជាងការរពារ ខណៈដែលគ្រូបង្វឹកណាហ្គាវើល…

ខ្សែបម្រើស្លាបកូនកាត់ថៃ-ស៊ុយអែត Robin Holm ចូលរួមជាមួយក្លិប Bangkok Glass

ក្លិប Bangkok Glass បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករខ្សែបម្រើស្លាបថៃ-ស៊ុយអែតវ័យ ១៨ ឆ្នាំ Robin Holm សម្រាប់ត្រៀមរដូវកាលក្រោយ។ កើតនៅក្នុងគ្រួសារនៃឪពុកស៊ុយអ៊ែតនិងម្តាយជនជាតិថៃ កីឡាករ Holm ធ្លាប់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិស៊ុយអែត U -17 ។ ទោះបីជាយ៉ាងណាក៏ដោយរូបគេបានសំរេចចិត្តចូលលេងឱ្យក្រុមជម្រើសជាតិថៃ អាយុក្រោម ១៩ ឆ្នាំ…

Bali United បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Kevin Brands ពីក្រុម Almere City FC

ក្រុម Bali United នៃក្របខ័ណ្ឌ Liga 1 របស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Kevin Brands ពីក្រុម Almere City FC កាលពីថ្ងៃព្រហស្បតិ៍។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ នឹងមកពង្រឹងក្រុម Bali…

Zidane៖ មិនខ្វល់ទិញកីឡាករថ្មី ឬកីឡាករណាចង់ចាកចេញ សំខាន់លើកពាន FIFA Club World Cup សិន

លោក Zinedine Zidane កំពុងតែផ្តោតសំខាន់ទៅលើការ​យកឈ្នះពាន FIFA Club World Cup នៅអារ៉ាប់រួមឆ្នាំនេះសិន ដែលក្នុងយប់នេះ Real Madrid ត្រូវប្រកួផ្តាច់ព្រ័ត្រជាមួយក្រុម Gremio របស់ប្រេស៊ីល។ បន្ទាប់ពីមានការចុះផ្សាយ ជាច្រើននាពេលកន្លងមក ទាក់ទងនឹង ការទិញចូលកីឡាករថ្មី នៅខែមករាខាងមុខនេះ…

អេស្ប៉ាញ ប្រឈមមុខក្នុងការដកហូតសិទ្ធិចូលរួមព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី

បន្ទាប់ពី ប្រទេសគុយវែត បានទទួលពិន័យពី FIFA នៅពេលនេះ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដែលជាអតីតម្ចាស់ជើងឯក World Cup ២០១០ កំពុងតែត្រៀមដើរតាមគន្លងរបស់ប្រទេសគុយវែតផង​ដែរ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Marca ពីប្រ​ទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុមជម្រើសជាតិអេស្ប៉ាញ អាចប្រឈមនឹងការដកបេក្ខភាពចេញ ពីព្រឹត្តិការណ៍ World…

កីឡាករបរទេសដែលស៊ុតបានច្រើនជាងគេនៅលីគថៃ បានត្រលប់មកលេងនៅ Thai League 1 ជាថ្មី

របាយការណ៍ពីប្រទេសថៃបានបង្ហាញថា Chiangrai United បានទទួលកិច្ចព្រមព្រៀងជាមួយអតីតខ្សែប្រយុទ្ធក្លិប Muangthong United កីឡាករ Cleiton Silva មកពីក្លិប Shanghai Shenxin F.C. នៃក្របខ័ណ្ឌ Chinese League One វិញ។ បន្ទាប់ពីបានចាប់ផ្តើមអាជីពនៅប្រេស៊ីលប្រទេសកំណើតរបស់ខ្លួន Silva…