ព័ត៌មានកីឡា

CNM ចាប់ផ្តើមធ្វើព្យុះភ្លៀងជាថ្មីម្តងទៀត

បន្ទាប់ពីខកខាន ការស៊ុតរួមគ្នា ជាច្រើនប្រកួតកន្លងមក នៅពេលនេះ ខ្សែប្រយុទ្ធកំពូលទាំង៣ Edinson Cavani, Neymar និង Kylian Mbappe បានចាប់ផ្តើមស៊ុត​រួមគ្នា​ជាថ្មីម្តងទៀតហើយ។

ជាក់ស្តែងណាស់ ក្នុងការធ្វើដំណើរទៅកាន់ទឹកដី របស់ក្រុម Rennes ខ្សែប្រយុទ្ធជួរមុខទាំង៣ របស់ក្រុម Paris Saint Germain បានចែកគ្នាស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ​ក្នុងការយកឈន ៤-១ លើក្រុម Rennes ។ ក្នុងករស៊ុត ៤គ្រាប់នេះដែរ ខ្សែប្រយុទ្ធប្រេស៊ីល Neymar ស៊ុតបាន២គ្រាប់ នៅនាទីទី៤ និងនាទីទី៧៦ដែលជាការ បោះបាល់យ៉ាងស្អាតពី Kylian Mbappe, ខណ: Neymar វិញ បានបោះបាល់ឲ្យ Mbappe ស៊ុត១គ្រាប់​នៅនាទីទី១៧ និងបោះឲ្យ Cavani ស៊ុត១គ្រាប់ទៀតនៅ នាទីទី៧៥។ ចំណែកក្រុមម្ចាស់ផ្ទះ Rennes វិញ អាចរក​បានត្រឹម១គ្រាប់សងវិញប៉ុណ្ណោះ ដោយការស៊ុតរបស់កីឡាករ Firmin Mubele Ndombe នៅនាទីទី៥៣ ខណ:គ្រាប់បាល់ ១១ម៉ែត្រទាត់ដោយកីឡាករ Wahbi Khazri នៅនាទីទី៩០ មិនបានសម្រេចឡើយ។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះ ក្រុមទាំង២ ទទួលបានកាតក្រហមម្នាក់១ផងដែរ ដែល Rennes ទទួលកាតក្រហម ដោយកីឡាករ Benjamin Andre នៅនាទីទី៦៤ ចំណែក Paris Saint Germain វិញ ទទួលកាតក្រហមដោយកីឡាករ Presnel Kimpembel នៅនាទីទី៨៩។ ដូច្នេះហើយ ក្រុម Paris Saint Germain បានបន្តគ្រងតំណែងកំពូលតារាហដដែល ដោយនាំមុខក្រុម Monaco ៩ពិន្ទុ ស្របពេលដែលក្រុម​កំពូលមួយនេះ នៅមានភារកិច្ចចាំបាច់បំផុត នៅ Champion League ទៀត។

យ៉ាងណាវិញ ការប្រកួតរបស់ Paris Saint Germain យប់មិញនេះ បានបង្ហាញនូវសក្តានុពលជាថ្មីម្តងទៀត របស់ខ្សែប្រយុទ្ធ ជួរមុខ ក្រោយពីកើតមានវបត្តិរវាង Neymar និង Cavani កាលពីប៉ុន្មានខែមុន ដែលធ្វើឲ្យពួកគេ ខកខានការស៊ុត​បញ្ចូលទីរួមគ្នា មួយរយ:កន្លងមកហើយ។

//www.youtube.com/watch?v=TBuuvcBtWUc

មតិយោបល់