ព័ត៌មានកីឡា

Hun Sen Cup៖ តើ អគ្គិសនីកម្ពុជា នឹង ​ព្រះខ័នរាជស្វាយរៀង ក្រុមណាអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ល្ងាចនេះ?

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ដោយក្រុមបាល់ទាត់ អគ្គិសនីកម្ពុជា ត្រូវទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើទីលានស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង។

សម្រាប់ក្រុមម្ចាស់ផ្ទះ ក្នុងជំនួបល្ងាចនេះ លោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកបាននិយាយថា យើងនឹងប្រើទម្រង់ការពារឲ្យបានច្រើន ដើម្បីទទួលបានលទ្ធផលស្មើគ្នា ០ទល់០ ឈានទៅវគ្គផ្ដាច់ព្រ័ត្រ ខណៈដែល ព្រះខ័នរាជស្វាយរៀង មានសង្ឃឹមខ្ពស់ ដោយសារតែក្រុមនេះមានកីឡាករជាប់ជម្រើសជាតិច្រើន។ ដូច្នេះយើងមានតែរង់ចាំមើលជំនួប ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ នេះ ទាំងអស់គ្នា។

គួរំលឹកផងដែរថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីជើងទី១ ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើគ្នាជាមួយក្រុមភ្ញៀវ អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ២ទល់២ ដែលធ្វើឡើងលើទីលានស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង៕

មតិយោបល់