Barcelona នៅតែមានប្រវត្តិមិនល្អ ជាមួយ Celta Vigo

ក្រុមអ្នកមានបុណ្យ Barcelona បានភ្លាត់មកស្មើក្នុងដីខ្លួន​ឯង ក្នុងការទទួលក្រុម Celta Vigo យប់មិញនេះ ដោយចែកគ្នាម្នាក់១ពិន្ទុ​ ត្រឡប់ទៅវិញរៀងៗខ្លួន នាសប្តាហ៍ទី ១៤នេះ។ ជាក់ស្តែងណាស់ ក្រុម Barcelona ថ្វីបើមិនទាន់ភ្លាត់ចាញ់ ប្រកួនៅឡើយក្តី តែសម្រាប់ការបើកទ្វារទទួលក្រុម Celta Vigo មិនអាចយកបាន…

អុញនោះ! ក្រុមកៀកបាតតារាងមកបំផ្លាញកំណត់ត្រាយ៉ាងល្អរបស់ PSG

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ សម្រាប់សប្តាហ៍នេះ ដែលក្រុមស្ថិតក្នុងតំបន់កៀកបាតតារាង របស់ League1 បានយកឈ្នះលើក្រុមខ្លាំង Paris Saint Germain ក្នុងលទ្ធផល ២-១ យ៉ាងប្រផាប់ប្រភីងបំផុត។ នេះគឺជាការបរាជ័យលើកដំបូងហើយ ក្នុងរដូវកាលនេះ របស់ក្រុមកំពុងឡើងជើង Paris Saint Germain ដែលកន្លងមក ក្រុមមួយនេះមិនធ្លាប់ចាញ់ឡើយ។…

Griezmann ស៊ុតចុងម៉ោងរក៣ពិន្ទុឲ្យក្រុម At Madrid

ក្រុម Atletico Madrid អាចរកបាន ៣ពិន្ទុ បានក្នុងសប្តាហ៍នេះទៀត បន្ទាប់ពីអាចយកឈ្នះក្រុមខ្លាំង Real Sociedad ក្នុងលទ្ធផលយ៉ាងប្រផាប់ប្រភីង ២-១។ ក្នុងនោះដែរ ខ្សែប្រយុទ្ធ ដែលពោរពេញទៅដោយ ប្រជាប្រិយភាព Antonie Griezmann ធ្វើបានយ៉ាងល្អ ដោយកីឡាកររូបនេះ គឺជាអ្នកដែលរកបាន៣ពិន្ទុ…

បឹងកេត ឈ្នះទាំងប្រផិតប្រផើយឡើងឈរលេខ១ បានលេងពាន TMCC 2017

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ បានបញ្ចប់វគ្គសន្សំពិន្ទុ ខណ:ដែលជំនួបចុងក្រោយ បឹងកេត បានយកឈ្នះ អាសុីអឺរ៉ុបយូណាយធីត ដោយលទ្ធផល ៤ទល់៣ កាលពីម្សិលមិញ នាកីឡដ្ឋានស្តាតចាស់ ទទួលដំណែងលេខ១ បានឱកាសលេងពាន Toyota Mekong Club Championship 2017 (TMCC 2017)។…

ភ្នំពេញក្រោន ទៅធ្វើសុី ព្រះខ័នរាជស្វាយរៀង ទម្លាក់ពីលេខ១ដល់ក្នុងដី

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ បានបញ្ចប់វគ្គសន្សំពិន្ទុ ខណៈដែលជំនួបចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានបរាជ័យក្នុងដីក្រោមថ្វីជើង ភ្នំពេញក្រោន ដោយលទ្ធផល ១ទល់២ កាលពីម្សិលមិញ ធ្លាក់ពីដំណែងលេខ១ អស់ឱកាសលេងពាន Toyota Mekong Club Championship 2017 ។ មួយគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ KIM…

Buriram United បញ្ចប់កិច្ចសន្យាខ្សែប្រយុទ្ធឆ្នើម Jaja Coelho នឹងនាំយកកីឡាករវៀតណាមជំនួស

ក្រុមជើងឯក Buriram United បានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់ខ្លួនជាមួយកីឡាករកំពូល Jaja Coelho ឡើយ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ក្លិបកាលពីប៉ុន្មានថ្ងៃមុន។ ក្រោយពីកិច្ចសន្យាខ្ចីជើងត្រូវបានបញ្ចប់កីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងវិលត្រឡប់មកក្លិប Lokeren នៃប្រទេសបែលហ្ស៊ិកវិញ។ ចាប់តាំងពីចូលរួមជាមួយ Buriram ក្នុងការខ្ចីជើងពី Lokeren កាលពីខែមករា Jaja បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃក្រុម។…

Chiangrai United បានច្រានចោលពាក្យចចាមអារ៉ាមថានាំយក ចាន់ វឌ្ឍនាកា

លោក Mitti Tiyapairat ប្រធានក្លិប Chiangrai United បានច្រានចោលការពាក្យចចាមអារ៉ាមថាក្លិបនឹងចុះហត្ថលេខាលើកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា សម្រាប់កីឡាកររបស់ខ្លួននៅក្នុងក្របខ័ណ្ឌថៃ(Thai League) នៅរដូវកាលក្រោយ។ យោងតាម ​​Goal Thailand លោក Mitti បានបញ្ជាក់ថាក្រុម Chiangrai United…

Icardi អាចនឹងក្លាយជាខ្សែប្រយុទ្ធតម្លៃថ្លៃជាងគេនៅខែ​មករាខាងមុខនេះ

ការបង្ហាញខ្លួនបានយ៉ាងល្អ នៅរដូវកាលនេះ បានធ្វើឲ្យ​ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi កំពុងតែទទួល​បានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិបធំៗជាច្រើននាពេលបច្ចុប្បន្ននេះ។ បើតាមការចុះផ្សាយរបស់ Football365 បានឲ្យដឹងថា ខ្សែប្រយុទ្ធកំពុងលេចធ្លោ Mauro Icardi របស់ក្រុម Inter Milan នឹងក្លាយជាខ្សែប្រយុទ្ធដែលមានតម្លៃថ្លៃជាងគេ នៅខែមករាខាងមុខនេះ។ ជាក់ស្តែងណាស់ នៅពេលនេះ…

តោះ! មកស្គាល់ Top Scorer នៅ Premier League ខណៈ Salah កំពុងឈរកំពូលតារាង

ថ្វីបើខ្សែប្រយុទ្ធស្លាប Mohamed Salah ផ្ទេរមកកាន់ក្រុមហង្សក្រហម Liverpool ពីក្រុម Roma មកមិនថ្លៃ ដូចខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ពី Real Madrid មក Chelsea និង Romelu Lukaku ពី…

ព្រះខ័នរាជស្វាយរៀង បើមិនអាចយកឈ្នះ ភ្នំពេញក្រោន ទេអាចរបូតដំណែងលេខ១

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២២ ជាការបញ្ចប់វគ្គសន្សំពិន្ទុ ដោយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង​ ត្រូវទទួលស្វាគមន៍ ភ្នំពេញក្រោន នាវេលាម៉ោង ៦:០០ នាទីល្ងាចនេះ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង។ ខណ:ដែលក្រុមម្ចាស់ផ្ទះត្រូវការទទួលបាន ៣ពិន្ទុ បន្ថែម ដើម្បីរក្សាកៅអីលេខ១ ព្រោះលើសតែមួយពិន្ទុពីក្រុមលេខ២ នឹងលេខ៣។ គិតត្រឹម ២១ប្រកួត កន្លងមក…