ថ្វីបើខ្សែប្រយុទ្ធស្លាប Mohamed Salah ផ្ទេរមកកាន់ក្រុមហង្សក្រហម Liverpool ពីក្រុម Roma មកមិនថ្លៃ ដូចខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ពី Real Madrid មក Chelsea និង Romelu Lukaku ពី Everton មក Manchester United ក៍ដោយ តែកីឡាករអេហ្ស៊ីប រូបនេះ ហាក់ទទួលបានជោគជ័យខ្លាំងជាងទៅវិញ។
ជាក់ស្តែងណាស់ គិតត្រឹមសប្តាហ៍ទី១៤ កន្លងមកនេះ Mohamed Salah ស៊ុតបាន ១២គ្រាប់ហើយហើយឲ្យក្រុមហង្សក្រហម Liverpool ដែលជាគ្រាប់បាល់ស៊ុតច្រើនជាងគេ នៅរដូវកាលនេះ តាមពីក្រោយដោយ ម្ចាស់ស្បែកជើង២រដូវកាលជាប់គ្នា Harry Kane របស់ក្រុម Tottenham ដែលស៊ុតបាន ១០គ្រាប់។ ក្រៅពីនេះកីឡាករដែលស៊ុតបាន ៩គ្រាប់ មាន២រូប ដែលសុទ្ធសឹងមកពីក្រុមកំពូលតារាង Manchester City គឺកីឡាករ Sergio Aguero និង Raheem Sterling ។
ចំណែកខ្សែប្រយុទ្ធដែលមានប្រជាប្រិយភាព ក្នុងរដូវកាលដោះដូរកីឡាករ កាលពីរដូវក្តៅកន្លងមក Alvaro Morata និង Romelu Lukaku ស៊ុតបាន៨គ្រាប់ដូចគ្នា ស្របពេលដែលកីឡាករវ័យក្មេង Gabriel Jesus របស់ Man City ស៊ុតបាន៨គ្រាប់ដែរ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធចំណូលថ្មី Alexandre Lacazette របស់កាំភ្លើងធំ Arsenal , ខ្សែប្រយុទ្ធ Wayne Rooney និង Jemie Vardy ស៊ុតបាន៧គ្រាប់ Alexis Sanchez និង Kevin de Bruyne ស៊ុតបាន ៤គ្រាប់ Anthony Martial ស៊ុតបាន ៦គ្រាប់ដែរ ខណៈ Dele Alli និង Marcus Rashford ស៊ុតបានម្នាក់ ៣គ្រាប់។
ខាងក្រោមនេះ ជាកីឡាករ Top Scorer ទាំង១០រូបនៅ Premier League គិតត្រឹមសប្តាហ៍ទី១៤នេះ៖
១. Mohamed Salah ( Liverpool ) ១២គ្រាប់
២. Harry Kane ( Tottenham ) ១០គ្រាប់
៣. Sergio Aguero ( Man City ) ៩គ្រាប់
៤. Raheem Sterling ( Man City ) ៩គ្រាប់
៥. Gabriel Jesus ( Man City ) ៨គ្រាប់
៦. Romelu Lukaku ( Man Utd ) ៨គ្រាប់
៧. Alvaro Morata ( Chelsea ) ៨គ្រាប់
៨. Alexandre Lacazette ( Arsenal ) ៧គ្រាប់
៩. Wayne Rooney ( Everton ) ៧គ្រាប់
១០. Jemie Vardy ( Leicester City ) ៧គ្រាប់
មតិយោបល់