ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២២ ជាការបញ្ចប់វគ្គសន្សំពិន្ទុ ដោយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវទទួលស្វាគមន៍ ភ្នំពេញក្រោន នាវេលាម៉ោង ៦:០០ នាទីល្ងាចនេះ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង។ ខណ:ដែលក្រុមម្ចាស់ផ្ទះត្រូវការទទួលបាន ៣ពិន្ទុ បន្ថែម ដើម្បីរក្សាកៅអីលេខ១ ព្រោះលើសតែមួយពិន្ទុពីក្រុមលេខ២ នឹងលេខ៣។
គិតត្រឹម ២១ប្រកួត កន្លងមក ព្រះខ័នរាជស្វាយរៀង កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១ ដោយឈ្នះ ១៤ដង ស្មើរ ៤ដង និងចាញ់ ៣ដង កំពុងមាន ៤៦ ពិន្ទុក្នុងដៃ។ ចំណែកឯ ភ្នំពេញក្រោន កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដោយ ២១ប្រកួត ក្នុងនោះឈ្នះ ១១ដង ស្មើ ៦ដង និងចាញ់ ៤ដង ដោយកំពុងមាន ៣៩ ពិន្ទុនៅក្នុងដៃ អស់ឱកាសប្រជែង Top 4។ ខណ:ដែល ម្ចាស់ផ្ទះ ត្រូវការឈ្នះជាចាំបាច់ ព្រោះបើស្មើ ហើយបឹងកេត នឹងណាហ្គាវើល ឈ្នះ នោះច្បាស់ជារបូតកៅអីលេខ១ ជាមិនខាន។
ប្រវត្តជួបគ្នា ៥លើក ចុងក្រោយក្នុងលីគ៖
ថ្ងៃទី ០៥ ខែ សីហា ២០១៥ ព្រះខ័នរាជស្វាយរៀង ១-៣ ភ្នំពេញក្រោន
ថ្ងៃទី ០៨ ខែ សីហា ២០១៥ ភ្នំពេញក្រោន ៧-១ ព្រះខ័នរាជស្វាយរៀង
ថ្ងៃទី ០៦ ខែ ឧសភា ២០១៦ ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង
ថ្ងៃទី ២៤ ខែ សីហា ២០១៦ ព្រះខ័នរាជស្វាយរៀង ៣-២ ភ្នំពេញក្រោន
ថ្ងៃទី ១៨ ខែ មិនា ២០១៧ ភ្នំពេញក្រោន ០-១ ព្រះខ័នរាជស្វាយរៀង
មតិយោបល់