ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ បានបញ្ចប់វគ្គសន្សំពិន្ទុ ខណៈដែលជំនួបចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានបរាជ័យក្នុងដីក្រោមថ្វីជើង ភ្នំពេញក្រោន ដោយលទ្ធផល ១ទល់២ កាលពីម្សិលមិញ ធ្លាក់ពីដំណែងលេខ១ អស់ឱកាសលេងពាន Toyota Mekong Club Championship 2017 ។
មួយគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ KIM NUMGUN នៅនាទី ៧៦ស្របពេលដែល ២គ្រាប់ របស់ក្រុមភ្ញៀវ រកបានដោយកីឡាករ SHANE BOOYSEN នៅនាទី ៦៨ នឹងគ្រាប់ជ័យជម្នះធ្វើបានសម្រេចដោយកីឡាករ ម៉ៅ ពិសិដ្ឋ នៅនាទី ៧៩ ដូច្នេះហើយ ព្រះខ័នរាជស្វាយរៀង បាត់បង់ដំណែងលេខ១ នឹងអស់ឱកាសលេងពាន Toyota Mekong Club Championship 2017 (TMCC 2017)។
សូមជំរាបជូនថា បើទោះបីជា ព្រះខ័នរាជស្វាយរៀង មិនឈរលេខ១ ក៏ដោយតែនៅមានឱកាសប្រកួតដណ្តើមពានលីគកំពូលនៅវគ្គផ្តាច់ព្រ័ត្រ ដោយមាន ៤ក្រុម ដូចជា បឹងកេត(១), ព្រះខ័នរាជស្វាយរៀង(២), ណាហ្គាវើល(៣), ក្រសួងការពារជាតិ(៤)៕
មតិយោបល់