ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទរៀបចំព្រឹត្តិការណ៍ជំនួបក្រុមអ្នកអភិវឌ្ឍកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន WWDC សម្រាប់ឆ្នាំ ២០១៨ ជាពេលដែលក្រុមហ៊ុនត្រូវគេរំពឹងទុកថានឹងឧទេ្ទសនាមប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 12, macOS 10.14, watchOS 5, និង tvOS 12។
នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងថា WWDC 2018 នឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល McEmery Convention Center នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមិថុនា ហើយចំពោះតម្លៃចុះឈ្មោះទិញសមុត្រចូលរួមគឺ ១៥៩៩ ដុល្លារ ហើយចាប់បើកពីថ្ងៃនេះ រហូតដល់ថ្ងៃព្រហស្បត្តិ៍។
នៅក្នុងកម្មវិធីនោះដែរ គេរំពឹងថា iPad ស៊េរីថ្មីដ៏មានសក្តានុពលនឹងបង្ហាញវត្តមានឡើង ហើយប្រព័ន្ធ iOS 12 នឹងពាំនាំមកនូវដំណោះស្រាយ និងលក្ខណៈពិសេសថ្មីៗ ដែលអាចសម្របខ្លួនជាមួយកម្មវិធីដំណើរការលើប្រព័ន្ធ macOS បានកាន់តែល្អប្រសើរ និងសម្បូរបែប៕
ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់